បន្ទាប់ពីជួសជុល និង អភិរក្សប្រាសាទបន្ទាយឆ្នារ នៅខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ នៅពេលនេះ គំរោងផែនការ រៀបចំ តំឡើង ជួសជុល ឡើងវិញនូវប្រាសាទបន្ទាយឆ្មារ ជញ្ជាំងខាងជើង ឈាងខាងលិច ប្រវែង ១០០ ម៉ែត្រ បានបន្តការជួសជុលយ៉ាងយកចិត្តទុកដាក់ ដោយប្រើរយៈពេល ជាង១ឆ្នាំ និង ចំណាយថវិកាប្រមាណ ១,៥០០,០០០ដុល្លារ (១លាន ប្រាំសែន ដុល្លារអាមេរិច)។ នេះជាគំនិតផ្តួចផ្តើម ដឹកនាំ និងទ្រទ្រង់ថវិកាដោយ #លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ និងឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ដោយលោកទាំងពីរបានខ្នះខ្នែងយ៉ាងខ្លាំង ក្នុងការស្ដារឡើងវិញ នូវប្រាសាទបុរាណក្បែរព្រំដែនមួយនេះ។ គម្រោងនេះកំពុងធ្វើអោយប្រាសាទបន្ទាយឆ្នារ កាន់តែមានសភាពរឹងមាំ និង មានលក្ខណៈកាន់តែប្រសើរ ក្រោមការយកចិត្តទុកដាក់របស់លោកជំទាវ និង ឧត្តមស្វាមីផងដែរ។ ដោយឡែកនៅជុំវិញប្រាសាទ ក៏មានការស្ដារ និង អភិវឌ្ឍន៍ខ្លាំងណាស់ដែរ ក្រោមការផ្ដួចផ្ដើម របស់លោកជំទាវ ម៉ៅ ម៉ាល័យ និង ក្រុមការងារ ដែលកាន់តែធ្វើអោយតំបន់ប្រាសាទបន្ទាយឆ្នារទាក់ទាញខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here