កញ្ញា អែម គុនថង ដែលជាMiss Grand Cambodia 2021 ជាប់ចំណាត់ថ្នាក់លេខ៣ បានត្រូវខាងក្រុមហ៊ុន ចាត់តាំងអោយ គ្រងតំណែងជាផ្លូវការក្នុងការជាប់ជាMiss Global Cambodia 2022។ ព្រោះតែមានគុណសម្បត្តិ សមរម្យល្អ ទើបនាងត្រូវបានគេមើលឃើញ ហើយនិងត្រូវឡើងទៅប្រកួតកម្មវិធីមួយនេះ ជាលក្ខណៈអន្តរជាតិជាមួយ បណ្តាស្រីស្អាតផ្សេងទៀត មកពីជុំវិញពិភពលោក។

ជុំវិញការឡើង មកកាន់មុខតំណែងថ្មីក្រោមការលើក បណ្តុបពីក្រុមហ៊ុនហាក់ធ្វើអោយ មានមតិមួយចំនួន បានសម្តែងការមិនពេញចិត្ត ព្រោះយល់ថា កម្ពុជា មានរួចហើយMiss Global Cambodia 2021 ដែលជានារីខ្មែរកាត់អាមេរិក ហើយកំពុងប្រឡង។ យ៉ាងណា ហេតុផលមួយនេះ ត្រូវបានបវរកញ្ញា អែម គុនថង ចេញមុខបកស្រាយ ដោយមានអះអាងក្រោមភាពច្បាស់លាស់រៀងៗខ្លួន និងមិនបានឆ្មក់យកតំណែងរបស់អ្នកណា។

អែម គុនថង លើកឡើងថា នាងមិនមានគំនិតបែបនេះឬចង់ឆក់កៅអីអ្នកណាឡើយ។ បវរកញ្ញានោះជាឆ្នាំមុន២០២១ឯនាងឡើង មកកាន់ឆ្នាំ២០២២ ពោលបែងចែកតាមឆ្នាំត្រឹមត្រូវ។ តំណែងខាងលើ បានផ្តល់ដល់នាង តាមរយៈក្រុមហ៊ុនហើយ នាងធ្វើតាមអ្វីដែលក្រុមហ៊ុនជូន មកប៉ុណ្ណោះ។ នាងសង្ឃឹមថាពុកម៉ែ បងប្អូននិងយល់ហើយ លែងគិតច្រឡំគ្នាទៀត។ អ្វីដែលនាងខិតខំ ធ្វើគឺព្យាយាម អោយលើពេល មានឱកាសបង្ហាញស្នាដៃលើឆាកដ៍ធំកម្រិតអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here