ក្នុងពិធីខួបកំណើត កាលពីពេលថ្មីៗ តារាសម្ដែង និង ជាកូនក្រុមលោក ឆន សុវណ្ណរាជ ក្នុងក្រុមហ៊ុនសម្រស់ធម្មជាតិ បានរៀបរាប់ពីជីវិតតស៊ូគួរសរសើរ ខណៈដែលលោកបានបាត់បង់ឳពុកតាំងពីទើបនឹងកើត តែនៅអាចធ្វើអោយជីវិតរបស់ខ្លួនមានសេចក្ដីសុខបាន។ អ្វីដែលគួរអោយកត់សម្គាល់ គឺលោកបានអះអាងថា ខ្លួនមានជីវិតប្រែប្រួល គឺដោយសារតែផលិតផលឃូស៊ី ដោយមុនធ្វើជាអ្នកតំណាងផលិតផលមួយនេះ គឺលោក និង ម្ដាយ ពោរពេញដោយជីវិតខ្វះខាតផងដែរ។ លោក Be Ana ដែលជាតារាសម្ដែង និង មានជំនាញកំប្លែងម្នាក់ ក៏បង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ ដែលខួបកំណើតលើកទី៣របស់លោកនៅក្នុងថ្ងៃនោះ មានតារាអនឡាញ និង តារាសិល្បៈចូលរួមច្រើន បើទោះលោកខកចិត្តខ្លះៗចំពោះអ្នកអវត្តមាន ដែលភាគច្រើន គឺជាអ្នកដែលធ្លាប់ជំពាក់ចំណងដៃលោកក្ដី។ លោកថាខ្លួនធ្វើខួបគឺចង់សប្បាយ និង ចង់ជួបជុំ ហើយលោកក៏រំពឹងថា ក្រោយពីចូលវ័យ៣០ឆ្នាំនាពេលនេះ គឺពិតជាកាន់តែល្អជាងមុន ស្របពេលដែលជម្ងឺកូវី១៩ ក៏ស្ងប់ស្ងាត់។
មិននឹកស្មានសោះថា ឃូស៊ី មានគុណដល់ម្លឹង ដល់តារាសម្ដែង លោក Be Ana