បន្ទាប់ពីជោគជ័យក្នុងគម្រោងរៀបចំវង់តន្ត្រីបែបជប៉ុន ឬ បែបបស្ចឹមប្រទេស ដែលមានឈ្មោះថា Yotokobi នៅក្នុងពិធីមង្គលការមួយ លោក សូ ស្រណោះ ដែលជាបណ្ឌិត្យព្យាណូ និង ជាគ្រូបង្ហាត់តន្ត្រីដ៏ល្បីឈ្មោះ បានអះអាងហើយថា លោកនឹងត្រៀមរៀបចំការប្រគំតន្ត្រីទ្រង់ទ្រាយធំបែបនេះ នៅពេលខាងមុខម្ដងទៀត ដោយនឹងយកតារាល្បីៗមកចូលរួម ហើយលក់សំបុត្រ ឬ ធ្វើជាកម្មវិធីរាត្រីសមោស ដើម្បីរ៉ៃអង្គាសជួយដល់ផ្នែកណាមួយ។ គម្រោងរបស់លោក កំពុងមានការចាប់អារម្មណ៍ ស្របពេលដែលការប្រគំតន្ត្រីបែបបស្ចឹមប្រទេសរបស់លោកនាពេលមុន ក៏ជោគជ័យស្រាប់។

លោក សូ ស្រណោះ និយាយថា ចាប់ពីពេលនេះតទៅ លោកនឹងទទួលរៀបចំការប្រគំបែបបស្ចឹមប្រទេស ដែលមានឈ្មោះថា តន្រ្តី Yotokobi បែបនេះ នៅគ្រប់កម្មវិធីតូចធំ មិនថាមង្គលការ ជប់លៀង ឬឡើងផ្ទះជាដើម ដោយការប្រគំតន្ត្រីនេះ គឺមានទាំងកញ្ចប់តូច រហូតដល់កញ្ចប់ទ្រង់ទ្រាយធំ ដូចការប្រគំតន្ត្រីទ្រង់ទ្រាយធំមួយ។ លោកថា ការរៀបចំនេះ គឺបន្ទាប់ពីលោកយល់ថា មង្គលការ និង ពិធីជប់លៀង គួរតែមានវង់តន្ត្រីបែបសំលេងស្រាលស្រទន់កំដរភ្ញៀវ សម្រាប់ម្ចាស់ពិធីដែលមិនចង់បានសំលេងតន្ត្រីអឺងកង នៅក្នុងពិធីនោះ។ ជាមួយនឹងភាពជោគជ័យជាលើកដំបូងនោះ លោកក៏គម្រោងរៀបចំការប្រគំតន្ត្រីបែបនេះ អោយបានច្រើនឡើង តាមរយៈការបង្ហាញខ្លួនទទួលអាហ្វែ និង រៀបចំផ្ទាល់ខ្លួន ដូចជាប្រគំលក់សំបុត្រ និង ប្រគំដើម្បីរៃអង្គាសផ្សេងៗជាដើម។ គម្រោងដែលបានប្រកាសឡើងនេះ គឺដើម្បីផ្សព្វផ្សាតវង់តន្ត្រីដែលលោកបង្កើតឡើងផង និង ដើម្បីប្រមូលផ្ដុំតន្ត្រីករ និង អ្នកចម្រៀង ក្នុងជំនាញនេះ ដើម្បីពង្រីកការងារអោយពួកគាត់ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here