ពិតជាគួរឱ្យសោកសង្វែគជាពន់ពេក ខណៈតារាចម្រៀងល្បី កញ្ញា សុវត្ថិឌី ធារិកា កំពុងតែជួបទុក្ខយ៉ាងខ្លាំងខណៈឪពុក និង ម្ដាយបង្កើតទាំង2បានទទួលមរណៈភាពព្រមគ្នានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ដ៏រន្ធត់មួយដែលបានកើតឡើងក្នុងកំឡុងពេលដែលនាងធ្វើដំណើរត្រឡប់មកពីបំពេញការងារនៅក្នុងខេត្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី 17 ខែ ឧសភា ឆ្នាំ2022 ថ្មីៗនេះ បើយោងតាមអាខោនហ្វេកប៊ុកមួយបានបង្ហោះឡើង។

រថយន្តជនរងគ្រោះប្រភេទ Lexus RX 300 ផ្លាកលេខ ភ្នំពេញ BJ-1672 ដែលបានប្រឡាប់ចូលក្នុងទឹកប្រឡាយ ហើយត្រូវបានស្រង់យកមកលើគោកហើយ។ តារាចម្រៀង សុវត្ថិឌី ធារិកា និងប្អូនប្រុសដែលបានរួមដំណើរនោះបានរួចផុតពីគ្រោះថ្នាក់អកុសលនេះ។

យ៉ាងណាយើងពុំទាន់ដឹងនៅឡើយថា ហេតុការណ៍នេះកើតឡើងក្រោមមូលហេតុអ្វីនោះទេ ក្រុមការងារផ្ទះតារាសូមចូលរួមរំលែកទុក្ខដល់តារាចម្រៀង កញ្ញា សុវត្ថិឌី ធារិកា ដែលកំពុងជួបនូវទុក្ខដ៏ក្រៀមក្រំនេះផង។

LEAVE A REPLY

Please enter your comment!
Please enter your name here