ការតក់ស្លុត ពីមហាជន និងក្រុមបងប្អូនសិល្បៈគ្រប់រូប សុទ្ឋតែកើតចេញនូវ អារម្មណ៍អាណិត សុវត្ថិឌី ធារិកា ខ្លាំងណាស់នៅពេល នាងកំពុងតែមានសុភមង្គល នៅក្នុងក្រុមគ្រួសារ. បែរជាបាត់បង់មនុស្សជាទីស្រឡាញ់ ជាទីគោរពមួយប៉ប្រិចភ្នែក។ ហេតុករណ៍ក្រឡាប់រថយន្តយន្ត នាស្រុកឆែប ខេត្តព្រះវិហារកាលពីរសៀលម្សិលមិញថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២ ជាស្រមោលដ៍អាក្រក់ របស់សុវត្ថិឌី ធារិកា ហើយនាងជាអ្នកនៅក្នុងហេតុការណ៍ខាងលើ រិតតែមិនអាចទទួលយកបាន ឃើញឪពុកម្តាយអស់សង្ខាក្នុងពេលតែមួយដោយមិនបានពោលពាក្យលា និងផ្តាំផ្ញើ។

សម្រែកស្រែកយំ ទ្រហោឡើងនៅក្នុងបន្ទប់មន្ទីរពេទ្យ របស់តារាចម្រៀង តូចច្រឡឹង សុវត្ថិឌី ធារិកា ក្នុងឈុតសម្លៀកបំពាក់ហូលខ្មែរ ពណ៌ទឹកប៊ិចមួយកំផ្លេ ធ្វើអោយចាក់ដោត ក្នុងចិត្តអ្នកបានឃើញតក់ស្លុតគ្រប់គ្នា។បើសិនជាគ្រួសារយើង តើទទួលនូវ អារម្មណ៍ដូចម្តេច ពិតជាភ័នភាំង ងាកឆ្វេងស្តាំសុទ្ឋតែជាមនុស្សសំខាន់ ស្មើជីវិតបាត់បង់លឿនមិនអាចយកបាន។
អ្នកនាងយុគ ចិន្តា ដែលអះអាងថា ជាអ្នកស្គាល់ម្តាយ សុវត្ថិឌី ធារិកា បានបង្ហាញអារម្មណ៍ពិតថា «ចូលរួមរំលែកទុក្ខផងក្មួយស្រី 17/05/22ពេលនេះ ម៉ោងនេះ មីងយល់ច្បាស់ពីអារម្មណ៏ក្មួយ ថា ក្មួយពិបាកយ៉ាងណា ការបាត់បង់លោកអ្នកមានគុណទាំងពីរ ក្នុងពេលវេលាតែមួយ ។ក្មួយអើយ គ្រាន់តែទទួលដំណឹង មីង អង្គុយហូរទឹកភ្នែកម្នាក់ឯង សោកសៅ សង្វែក ស្រណោះណាស់ ក្មួយ ។បើមីងនៅជិតក្មួយ មីង អោបក្មូយ មីងជូតទឹកភ្នែកអោយក្មួយ មីងផ្ដល់កំលាំងចិត្តអោយក្មួយ ….. មីងដឹងថា ក្មួយពិតជាពិបាកទទួលយក ការបាត់បង់ជីវិតលោកទាំងពីរ.។ក្មួយស្រីដ៏ពូកែរបស់មីង រឹងមាំឡើង មនុស្សល្អៗជាច្រើន នៅកំដរក្មួយ ផ្ដល់កំលាំងចិត្តអោយក្មួយ ណា!
សូមវិញ្ញាណក្ខ័ន្ធ មិត្តសំលាញ់ និងស្វាមុី ទៅកាន់សុគតិភព។យល់ពីអារម្មណ៏ ការបាត់បង់អ្នកមានគុណ ដោយលឿនពេក ពិតជាចាក់ដោតបេះខ្ញុំណាស់ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខ និងចាក់តំណាងនាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគ ចូលរួមបុណ្យសពឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកា។

រហូតមកទល់ពេលនេះសពឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ដឹកពីខេត្តព្រះវិហារ តាមរយៈរថយន្តដើម្បីយកមកធ្វើបុណ្យនៅ វត្តស្ទឹងមានជ័យ។រូបភាពតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស យំសោកឱបសពឪពុកម្ដាយពិតជាធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់រូបនាងនិងប្អូនប្រុសខ្លាំងណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here