កាលពីថ្ងៃសុក្រទី ៧ សីហា ឆ្នាំ២០២០ មុននេះ តារាហ្វេសប៊ុកល្បីឈ្មោះ គឺ អ្នកនាង អ៊ាន សៀវម៉ី ដែលត្រូវគេស្គាល់ថា គឺជាម្ចាស់ផេក Siv Mey Online Shop និង ជាម្ចាស់ផលិតផល EiEi បានចំណាយពេលវេលាផ្ទាល់ខ្លួន និងជំនួយជាច្រើន ចុះជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែង។ អ្វីដែលមហាជនចាប់អារម្មណ៍គឺអ្នកនាងបានបង្ហាញនូវភាពស្និទ្ធិស្នាលជាមួយក្មេងៗជាកុមារកំព្រាទាំងនោះ ដែលសកម្មភាពទាំងនេះ គឺមិនមែនជាសកម្មភាពដែលអ្នកនាងទើបតែធ្វើឡើងនាពេលនេះនោះទេ ពោលគឺជារឿយៗអោយតែអ្នកនាងបង្ហាញខ្លួនផ្ទាល់ជាមួយអ្នកខ្សត់ខ្សោយ គឺអ្នកនាងតែងតែប៉ះពាល់ផ្ទាល់យ៉ាងស្និទ្ធស្នាល បើទោះជាពេលកន្លងមក អ្នកនាងបានចុះជួយបែបនេះ ក្នុងពេលកូវីត១៩ ផ្ទុះខ្លាំង ដែលមនុស្សមានការរើសអើងមនុស្ស។
អ្នកនាង បានបង្ហោះលើផេកផ្ទាល់ខ្លួនថា “នាងខ្ញុំអ៊ាន សៀវម៉ី និង ក្រុមគ្រួសារព្រមទាំងមិត្តភ័ក្តទាំងអស់បានទៅសួរសុខទុក្ខដល់ក្មេងៗកុមារកំព្រារដែលមានពិការភាពកំពុងរស់នៅក្នុងបុរីទារក និង កុមារជាតិ។ ពេលដែលបានជួបពួកគាត់នាងខ្ញុំពិតជាសង្វេគខ្លាំងណាស់។
សម្ភារ:ដែលនាងខ្ញុំបានជួយរួមមាន អង្ករ២តោន
, មីម៉ាម៉ា១០កេសធំ, ត្រីខ១០កេស, ប្រេងឆា២០កាដុង(៥លីត), សាប៊ូប៉ោកខោអាវ៥កេស ធំ(២០កញ្ចប់ធំ), សាប៊ូដុសខ្លួន(៣៦០ដុំតូច), ទឹកផ្លែឈើ២០កេស, រៀបចំអាហារហូបចុករអស់១០០០$, លោកជំទាវ ប៉ុល មុន្នីរ័ត្ន និង ឯកឧត្តម នឹម ច័ន្ទតាណា 500$និងអាកុល២០០ដប, ហើយហាងពេជ្របុប្ផាគន្ធ ផ្តល់ជូនថវិកា ជូនបុគ្គលិក១០០នាក់គិតជាទឹកប្រាក់២លានរៀល និងជូនដល់មណ្ឌលក្នុងការចំណាយទូរទៅ៨០០$ជូនដល់ប្រធានមណ្ឌលផ្ទាល់ Mr Dara f Mr Huang 500$ ជូនដល់ប្រធានមណ្ឌលផ្ទាល់ ឡុង ស៊ីវផេង ដំណាងចែក នាងខ្ញុំ២០០$, វណ្ណា យី២០០$, លោកវេង ជាង និង កញ្ញា ជាគឹមហួង ២០០$, ជូនដល់ប្រធា។ មណ្ឌលផ្ទាល់នាងខ្ញុំសូមជូនបុណ្យបងប្អូននិងមិត្តភ័ក្តទាំងអស់ផង។ អាស័យដ្ឋានមណ្ឌល ផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ”។ វត្តមានរបស់អ្នកនាង នៅក្នុងមណ្ឌលកុមារកំព្រានោះ គឺមិនត្រឹមតែជួយក្មេងៗ និង អ្នកទទួលចិញ្ចឹមក្មេងៗ មានជំនួយក្នុងពេលតម្រូវការកំពុងតែប្រឈមការខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយអោយសប្បុរសជនផ្សេងទៀត បានដឹងពីកង្វះខាតរបស់មណ្ឌលកុមារកំព្រាមួយនេះផងដែរ។
ជាមួយនឹងការបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនក្នុងចំនួនច្រើន ព្រមជាមួយនឹងការគៀគរសប្បុរសជនច្រើនទៅជួយដល់មណ្ឌលនេះ បានធ្វើអោយម្នាក់ៗកាន់តែកោតសរសើរចំពោះអ្នកនាង សៀវម៉ី ស្របពេលដែលក្នុងមួយរយៈចុងក្រោយ អ្នកនាងក៏ល្បីល្បាញក្នុងនាមជាតារាអនឡាញ ដែលសកម្មក្នុងសប្បុរសធម៌ផង។