ក្នុងពិធីប្រគល់ជែល ទឹកអាលកុល និង ថវិកាមួយចំនួនជូនដល់កងទាហាន កងពលដឹកជញ្ជូនលេខ៩៩ ដែលស្ថិតនៅខាងក្រោយព្រលានយន្តហោះភ្នំពេញ ឬ ពោធិចិនតុង កាលពីថ្ងៃទី ១៩ ឧសភា ឆ្នាំ២០២២ លោកជំទាវ មួយឡេង អគ្គនាយិកាក្រុមហ៊ុន មួយឡេង ប៊ីយូធី និង ជាម្ចាស់ហាងមាសពេជ្រធំមួយ បានក្រើនរំលឹកថា ដោយសារស្ថានភាពបើកប្រទេស ទើបធ្វើអោយពលរដ្ឋខ្មែរច្រើនណាស់ ដែលលែងប្រកាន់ភ្ជាប់ការពាក់ម៉ាស់ និង លាងសម្អាតដៃ។ ក្នុងនោះសកម្មភាពជួបជុំ ដែលធ្លាប់ហាមឃាត់ ក៏មានសភាពកងរំពងដូចដើមផងដែរ ទើបលោកជំទាវថា នេះជារឿងគួរអោយបារម្មណ៍។ លោកជំទាវថា មេរោគកូវីតបំលែងខ្លួនថ្មី នៅតែបន្តរាតត្បាតពិភពលោក និង បន្តសម្លាប់មនុស្សយ៉ាងឈាមត្រជាក់នៅឡើយទេ ទើបលោកជំទាវបន្តក្រើនរំលឹកកុំអោយមើលស្រាល។ លោកជំទាវ និង ស្វាមី បានពាំនាំជែលដែលមានសមត្ថភាពសម្លាប់មេរោគខ្ពស់ រហូតដល់២ពាន់ដប យកទៅប្រគល់ជូនដល់ជួរទាហាននៅកងពលដឹកជញ្ញ្ជូនលេខ៩៩ នៅក្នុងបន្ទាយនៅខាងក្រោយព្រលានយន្តហោះ ដើម្បីអោយកងទាហានបង្កើនការយកចិត្តទុកដាក់ និង កុំមើលស្រាលមេរោគបំលែងថ្មី ដូចពលរដ្ឋភាគច្រើន។ លោកជំទាវថា ការប្រគល់ជូននេះ គឺជាការចូលរួមក្រើនរំលឹក ហើយបើទោះជាស្ថានភាពកូវីត១៩ កាន់តែប្រសើរជាងមុន តែមន្ត្រីផ្នែកជួរទាហាន ត្រូវតែធានាថាមានសុខភាពមាំទាំ និង មិនប្រឈមដោយជម្ងឺមួយនេះជាថ្មី។

លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ជាស្វាមី ដែលបានដឹកនាំអំណោយរបស់ភរិយា យកទៅប្រគល់ជូននោះ ក៏បានក្រើនរំលឹកដែរថា មេរោគបំលែងថ្មីកូវីត១៩ នៅតែជាបញ្ហាសម្រាប់គ្រប់គ្នានៅឡើយទេ ដូច្នេះដើម្បីកុំអោយប្រឈមជាថ្មី ដែលនាំទៅដល់ការប៉ះពាល់សេដ្ឋកិច្ច គឺត្រូវតែឧស្សាហ៍បាញ់អាល់កុល និង លាងដៃដោយជែលជាប្រចាំ។ ក្នុងនោះក៏ត្រូវថែរក្សាសុខភាព និង ឧស្សាហ៍ពិនិត្យសុខភាពអោយបានជាប្រចាំរាល់ពេលមិនសូវស្រួលផងដែរ ដើម្បីងាយស្រួលបង្កា។ លោក និង ភរិយា នឹងនៅតែបន្តចុះចែកជែល និង អាល់កុល ដល់មន្ត្រីកងកម្លាំង និង ប្រជាពលរដ្ឋ បើទោះជាអ្នកខ្លះយល់ថា អាល់កុល និង ជែលនៅក្នុងពេលនេះ លែងមានតម្លៃ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងទៅ លោកជំទាវ មួយឡេង និង លោកឧត្តមសេនីយទោ ប៊ន សំអាត ត្រូវគេឃើញមានភាពសកម្មយ៉ាងខ្លាំង ក្នុងការចែកជែល និង អាល់កុល ដោយសរុបជែល និង អាល់កុល ដែលបានបរិច្ចាគកន្លងមក គឺមិនតិចជាង១០ម៉ឺនដុល្លារនោះឡើយ ខណះដែលមន្ត្រីនៅតាមបណ្ដាខណ្ឌ និង កងទាហាន គឺទទួលបានអំណោយទាំងនេះស្ទើរមិនសល់កន្លែង ដោយសារតែលោក ប៊ន សំអាត ជាមន្ត្រីនគរបាលស្រាប់ ដែលយល់ច្បាស់ពីសុខទុករបស់មន្ត្រីរាជការ និងកងប្រដាប់អាវុធ ដែលតែងតែធ្វើការផ្ទាល់ជាមួយនឹងពលរដ្ឋ។ សកម្មភាពនេះ ស្ងប់ស្ងាត់មួយរយៈមកហើយ ដោយទើបតែលោកជំទាវ មួយឡេង ទើបតែត្រលប់មកពីអាមេរិក និង រលូនក្នងការរៀបចំក្រុមហ៊ុនមួយនៅទឹកដីអាមេរិកមុននោះប៉ុណ្ណោះ ទើបឃើញសកម្មភាពចុះប្រគល់បែបនេះជាថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here