ហែលឆ្លងពីជីវិត ដែលត្រូវឪពុកម្ដាយស្លាប់ចោលដោយសារតែជម្ងឺជាបន្តបន្ទាប់ តាំងពីវ័យជាង១០ឆ្នាំ តែប្អូនប្រុស ពិទូ នៅតែអាចក្លាយជាថៅកែដោយការប្រឹងប្រែងបាន។ លោកទើបតែបើកសម្ពោធហាងសាឡនទី២ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២២ មុននេះ ដែលអាជីវកម្មនេះ គឺបន្ទាប់ហាងសាឡនទី១ ស្ថិតនៅក្បែរទួលស្លែង ជោគជ័យ។

លោក ពិទូ ដែលគេស្គាល់ថា គឺជាអ្នកជំនាញផាត់មុខ និង ផ្នែកសាឡន បានរៀបរាប់ថា កាលពីមុនលោកគ្រាន់តែក្មេងក្រីក្រដើរសុំគេនៅប៉ុណ្ណោះ ពោលគឺចាប់តាំងពីឪពុកម្ដាយស្លាប់ចោល។ តែដោយការតស៊ូ លោកបានទៅធ្វើការអោយគេ ហើយចងការលុយគេយកលុយទៅរៀនផ្នែកផាត់មុខទាល់តែចេះ។ ទីបំផុត ដោយការតស៊ូ លោកក៏កាន់តែជំនាញបន្តិចម្ដងៗ ហើយទីបំផុត ក៏ក្លាយជាមេជាងចំណាន ដែលមានអ្នកគាំទ្រលំដាប់ច្រើនៗទៅៗ ដឬលបណ្ដាលអោយលោកហ៊ានបោះទុនបើកហាងសាឡន។ ជាមួយនឹងឱកាសទទួលបង្រៀនសិស្សផង ផាត់អោយភ្ញៀវផង និង តែងមុខអោយកូនក្រមុំផង ដែលមានដល់តម្លៃ១៥០០ដុល្លារ ក្នុងមួយរោង ទើបលោកមានលទ្ធភាព បើកហាងទី២នេះមួយទៀត នៅក្នុងបុរីពិភពថ្មីចម្ការដូង។ ក្នុងពិធីសម្ពោធហាងធំដុំរបស់លោក ក៏ភ្ជាប់ជាមួយនឹងពិធីខួបកំណើតវ័យ២៧ឆ្នាំផងដែរ ខណៈដែលភ្ញៀវកិត្តិយសមានវត្តមានកុះករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here