ថ្វីត្បិតតែមានកូនក្រមុំកំលោះទៅហើយក្ដី តែលោកជំទាវ មួយឡេង នៅតែក្មេងជាងវ័យ រាល់ពេលតែខ្លួនម្ដងៗ។ លោកជំទាវមិនត្រឹមតែទទួលការសរសើរថា សកម្មនឹងការងារសប្បុរសធម៌ ជាមួយនឹងស្វាមីជាមន្ត្រីផ្កាយ២ នៅគ្រប់កាលៈទេសៈតែម្យ៉ាងនោះ ពាក់ព័ន្ធនឹងសម្រស់ ក៏ធ្វើអោយគេលាន់មាត់ផងដែរ។ ជាក់ស្ដែងក្នុងឈុតដែលបានបង្ហាញនេះ គឺថាក្មេងៗល្មមៗសុំចាញ់តែម្ដង ដោយសារតែក្រោយផាត់មុខហើយ គឺក្រមុំមួយចំនួនមិនដូរ។ នេះគឺជាថតឈុតដើម្បីត្រៀមប្រូម៉ូហ្សិនទ្រង់ទ្រាយធំនៅលើទឹកដីសហរដ្ឋអាមេរិក ដោយគ្រាន់តែលោកជំទាវបង្ហោះប៉ុន្មានសន្លឹកនេះ ភ្ជាប់នឹងគម្រោងប្រូម៉ូហ្សិន គឺម្នាក់ៗលាន់មាត់ នឹងសម្រស់ដ៏ផូរផង់មិនគួរជឿតែម្ដង។ រូបថតទាំងនេះ ទើបតែត្រូវបានMake up និង ថតតែង ដោយ ក្រុម Make Over ក្រោយបញ្ចប់សកម្មភាពចុះចែកជែល និង អាល់កុល កាលពីពេលថ្មីៗ នៅក្នុងកងពលលេខ៩៩ មុននេះប៉ុណ្ណោះ។ ចង់ដឹងថា តើរូបថតលោកជំទាវទាក់ភ្នែកប៉ុណ្ណា តោះអូសមើលទាំងអស់គ្នា។