អតីតតារាចម្រៀងល្បីល្បាញ ទូច ស៊ុននិច្ចបាន បន្តរស់នៅសហរដ្ឋអាមេរិក ដើម្បីគេចពីការយាយី ហើយសម្រាកព្យាបាលជំងឺ។ តារាស្រគត់ស្រគំ រូបនេះនៅតែមានអ្នកនឹករលឹកហើយ ចង់ឃើញច្រៀងឡើងវិញ។យ៉ាងណាអ្នកគាំទ្របានត្រឹមតែទន្ទឹង ហើយមិនដឹងថាវាសនា ចង់បន្តជាអ្នកចម្រៀងវិញបាន ឬអត់ទេ។ អ្នកនាងក៍ មានការនឹករលឹក ដល់ប្រជាជនខ្មែរ ហើយរមែងចេញចម្រៀងខ្លះៗ និងកើតចិត្តចង់មកឃើញប្រាសាទអង្គរវត្តឡើងវិញទៀតផង បើសិនជាមានឱកាសមកលេង។
ពលរដ្ឋកម្ពុជា ជាច្រើននៅតែគាំទ្រ និងស្រឡាញ់តារាចម្រៀងប្រកបដោយ កាយវិការទន់ភ្លន់ សុភាព របស់ ទូច ស៊ុននិច។ មហាជនទាំងក្នុង និងក្រៅប្រទេស នៅតែបួងសួង ជូនពរទូច ស៊ុននិច បន្តបានជាសះស្បើយ បន្ថែមទៀត បើសិនជាមានថ្នាំ ទិព្វណាមួយពូកែមែន។ កញ្ញាទូច ស៊ុននិច បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ថា «ជម្រាបសួរ លោកយាយលោកតា អ៊ំពូមាមីង បងៗ ប្អូនៗ និងក្មួយៗទាំងអស់ជាទីនឹករលឹក! នាងខ្ញុំសូមអរគុណ
ចំពោះទឹកចិត្តបងប្អូនទាំងអស់ដែលបានស្រលាញ់ចូលចិត្តនិងគាំទ្រសំនៀងចម្រៀងរបស់ខ្ញុំ តាំងពីដើមរហូតមក ហើយពេលនេះ នាងខ្ញុំក៏សូមអរគុណបន្ថែមទៀតផងដែរដល់បងប្អូនដែលបានជាវផលិតផលអាវយឺតរបស់នាងខ្ញុំ។ចំពោះបងប្អូនអតិថិជនដែលចង់បានជាភាសាខ្មែរ ពេលនេះគឺមានសម្រាប់លក់ជូនបងប្អូនហើយ»។
គួរបញ្ជាក់ថា ផលិតផលអាវយឺតដែលមានឈ្មោះ «ទូច ស៊ុននិច» ទាំងភាសាបរទេស និងភាសាខ្មែរ មានទំហំ S, M,។ត្រូវបានដាក់លក់ តម្លៃ ២៦,៩៩ដុល្លារ ក្នុងអាវ១ ។ ចំពោះកាបូបយួរដៃ ធ្វើពីក្រណាត់ ដែលមានឈ្មោះនាងដែរ ត្រូវបានដាក់លក់ តម្លៃ ១៨,៩៩ដុល្លារ ក្នុងកាបូប១ ៕ សង្ឃឹមថាមិត្តអ្នកគាំទ្រ បន្តជួយទិញ និងជាវជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តអ្នកនាង។