អ្នកនាង សូដា នីតា និង លោក យុទ្ឋ ឋានៈ បានសម្រេចចិត្ត ដើរផ្លូវបំបែក ក្រោយ រស់នៅជាមួយគ្នា បានជាង១ឆ្នាំ ។ ការបែកនោះធ្វើអោយផ្អើល មួយប្រាវហើយ មហាជនឬអ្នកគាំទ្រ សុទ្ឋតែមានការសោកស្តាយមិនចង់អោយ ទៅជាដូចនេះ។ យ៉ាងណាមិញ គេកំពុងតែមានការ លើកឡើងថា សូដា នីតា បានជានាគ្នាវិញហើយ ជាមួយ លោកយុទ្ឋ ឋានៈ។

ការលើកឡើងនេះ ក្រោយពេល អ្នកទាំង២ បានដង្ហែរគ្នា ទៅចូលរួមបុណ្យ៧ថ្ងៃ របស់ឪពុកម្តាយ សុវត្ថិឌី ធារិកា។ ក្រោយឃើញរូបភាពនេះ ហ្វេនៗជាច្រើន បានសម្តែងភាពអបអរ ចំពោះអ្នកនាង និងស្វាមីក្មេង ដោយមិនចោលគ្នា។ ជីវិតប្តីប្រពន្ឋ រមែងប៉ះសំដីគ្នា ដូចចានក្នុងរាវ។ ប្រហែលជាពួកគេ គិតដល់កូនប្រុសតូច ដែលមិនចង់ទុកអោយនៅឯកាហើយ នាងនិងស្វាមីគ្រាន់តែខឹង មូយឆាវក៍ថាបាន។

អ្នកនាង សូដា នីតា នៅតែបន្តការងារសិល្បៈ និងច្រៀងតាមកម្មវិធីជប់លៀង និងមង្គលការ។ អ្នកនាងបម្រើការងារក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ។ ទោះជាហែលឆ្លងយូរ បែបណាក៍អ្នកនាងនៅតែបន្តនិង មិនបោះបង់។

LEAVE A REPLY

Please enter your comment!
Please enter your name here