ម្នាក់ៗ អ្នកណាក៏អាណិត សុវត្ថិឌី ធារិកា ស្ទើរខ្លោចចិត្តពេលដឹងថានាងបែរ ជាបាត់បង់ម្តាយឪពុកតែមួយភ្លែត ដោយគ្មានថ្ងៃបកក្រោយឡើយ។ មហាជនច្រើនណាស់ ទប់ទឹកភ្នែកមិនបាននឹក អាណិតនាង ហើយសុំតែម្យ៉ាង អោយនាងរឹងមាំអោយបាន ដើម្បីមើលប្អូន និងលោកយាយ។
ថ្ងៃទី២២ ឧសភា ឆ្នាំ២០២២ នេះជាពេលាគម្រប់៧ថ្ងៃ របស់សពលោក មាស សុវត្ថិឌី និងអ្នកស្រី ម៉ៅ ពុទ្ឋារី ដែលជាឪពុកម្តាយ បង្កើត របស់ ធារិកា។ យ៉ាងណាគេបានឃើញ វត្តមានភ្គៀវកិត្តិយស ជាច្រើនបានបន្ត មកចូលរួមបុណ្យ ប្រកបដោយការអាណិតអាសូរ និងចង់អោយមានជាកម្លាំងចិត្ត អោយធារិកា បានរឹងមាំ ហើយគិតថាគ្រប់គ្នា មិនទុកនាងតូចចិត្តធន់ ជាមួយសិល្បៈចោលជាដាច់ខាត នៅតែរាប់អាន គ្រប់កាលៈទេសៈ។
វត្តមានភ្ញៀវចូលរួម មាន៖ លោកជំទាវ ហ៊ុន សុីណាត យុគ ចិន្តា គង់ សុជាតិ លី អុីវ៉ាធីណា ចន ចន្ទ័លក្ខិណា សូដា នីតា ឈិត សុវណ្ណបញ្ញា រ៉ូលីន ទឹម រដ្ឋា ទឹម វត្តី សុខ រក្សា សាយ សៀរ៉ា ទិត ថាររិទ្ឋ វ៉ាន់ សាន់ អុឹម ជីវ៉ាហុិន ច័ន្ទនិរត្ន័ រស់ សុធាវី អេឡិចចាន់ត្រា និងតារាជាច្រើនទៀត។