ពិតណាស់ ឆាកជីវិតរបស់ តារាចម្រៀងម្នាក់ៗ ជួបដោយរឿង ផ្សេងៗគ្នា មុនពេលវានល្បីឈ្មោះ។នេះក៍ជាការបង្ហាញ នូវគម្រូមួយផងដែរ របស់ រៀមច្បងដល់ប្អូនៗ រលកក្រោយ ដែលស្រឡាញ់សិល្បៈ។ តួយ៉ាង លោកខេម ក៍បានចេញមុខ បង្ហាញរឿងខ្លះទាក់ទិន ការប្រឡង មុនពេលលោក បានក្លាយជាតារាមហាជន បានស្គាល់។

ខេម បានរំលឹកឡើងវិញថា ខ្លួនធ្លាប់ បរាជ័យរឿង ប្រឡងចម្រៀង ដល់ទៅ២ដង ធ្វើអោយ លោកបាក់ទឹកចិត្ត រហូតលេងចង់ទៅប្រឡង បន្តទៀត។ ដំបូងឡើយប្រឡង នៅប៉ុស្តី៍លេខ៩ ក៍ធ្លាក់ ហើយបន្តប៉ុស្តី៍លេខ៣ ក៍ធ្លាក់។ លុះមកក៍លែងចង់ មកប្រឡងអ្វីទៀត ចង់ទៅស្រុកវិញ រត់ម៉ូតូឌុប។ បានមិត្តម្នាក់ គាត់ចង់អោយយើង ចេះតស៊ូ ក៍ទិញពាក្យ នៅសុីធីអិន។ ពេលនោះ ប្រឡង ក៍លំបាកហើយ លំបាកបំផុតអត់លុយកាក់ ចំណាយ ។ ក្រោយមានឱកាស ជាប់ក៍ រិតតែលំបាក ហើយខ្លួនត្រូវពុះពារ ឧបសគ្គបន្តទៀត ទម្រាំតែជោគជ័យ មានគេស្គាល់។

លោកក៍តតាំង ក្លាយជាតារានៅថោន ហើយចេញបទចម្រៀង ជាច្រើន ដែលធ្វើអោយផ្ទុះ ការទាក់ទាញ។ បច្ចុប្បន្នក៍ ក្លាយជាតារានៅផលិតកម្មហ្គាឡាក់សុី ហើយខ្លួនលោក ក៍ផ្តើមបើកអាជីវកម្មផ្ទាល់ខ្លួនទប់ទល់ជីវភាពបន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here