កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២២ កន្លងទៅ លោកជំទាវ ម៉ន ថារ័ត្ន អគ្គនាយិការមជ្ឈមណ្ឌល EM Beauty Clinic បានទទួលពានក្នុងនាមជាម្ចាស់គ្លីនិកកែសម្ផស្សដែលមានគុណភាព និង សុវត្ថិភាពខ្ពស់សម្រាប់អតិថិជនគួរអោយសរសើរ ខណៈដែលការទទួលពាននេះ ក៏បង្ហាញយ៉ាងច្បាស់ថា លោកជំទាវគឺជាអតីតពិធីការិនីដែលបានតស៊ូពីនារីសមញ្ញមកបើកសរវាកម្មវះកាត់កែសម្ផស្ស ហើយអាចធ្វើអោយក្រសួងសុខាភិបាល និង ស្ថាប័នវាយតម្លៃអាស៊ានដែលជាគណអធិបតីទទួលស្គាល់រហូតប្រគល់ជូននូវពាននេះ។ ក្នុងពិធីនោះ គេក៏ឃើញវត្តមានស្វាមីរបស់លោកជំទាវ ដែលជាឧកញ៉ា និង ជាវេជ្ជបណ្ឌិត្យមួយរូបផងដែរ ទៅលើកទឹកចិត្តដល់វេទិកាផងដែរ។

លោកជំទាវ ម៉ន ថារ័ត្ន បញ្ជាក់ថា នេះជាមោទនភាព និង ជាកម្លាំងចិត្តមួយដ៏ធំរបស់លោកជំទាវ និង គ្លីនិកកែសម្ផស្សទាំងមូល ដែលត្រូវបានគណកម្មការសុខភាពក្នុងតំបន់អាស៊ានវាយតម្លៃ និង ជ្រើសជាគ្លីនិកកែសម្ផស្សដែលមានស្ដង់ដារ និង សុវត្ថិភាពខ្ពស់ ក្នុងការបម្រើសេវាកម្មកែសម្ផស្ស ដែលការទទួលស្គាល់នេះ គឺជាកម្មវិធីលើកដំបូងនៅកម្ពុជា ក្រោយពីមានការសិក្សា និង វាយតម្លៃពីគុណភាពជាច្រើនដំណាក់កាល ចំពោះគ្លីនិកកែសម្ផស្សជាច្រើន ដែលក្នុងនោះក៏មានគ្លីកនិក EM មួយផងដែរ។

លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលបានចូលរួមនៅក្នុងពិធីនោះបានលើកឡើងថា ពិធីប្រគល់ពាននេះ គឺបង្ហាញកាន់តែច្បាស់ថា សេវាកម្មកែសម្ផស្សរបស់គ្លីនិកក្នុងស្រុក គឺអាចទុកចិត្តបាន ស្របពេលដែលលោកជំទាវ ក៏បានទទួលយកសេវាកម្មថែរក្សាសម្ផស្ស និង កែកុនជាច្រើនសេវាកម្មរួចមកហើយ នៅក្នុងគ្លីនិក EM ដែលធ្បើអោយលោកជំទាវអាចជំនួសយកសេវាដូចគ្នានេះ នៅក្នុងប្រទេសថៃ។ លោកជំទាវថា លោកជំទាវ ម៉ន ថារ័ត្ន អាចចាត់ទុកថា គឺជាតារាសិល្បៈខ្មែរម្នាក់ ដែលបានហក់ចូលនៅក្នុងវិស័យបើកហាងកែសម្ផស្ស ហើយអាចពង្រឹងសេវាកម្ម និង គុណភាពអោយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិបែបនេះបាន។

តារាកំប្លែង អ្នកនាង ខ្ញុង បានលើកឡើងដែរថា អ្នកនាងពិតជាមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលខ្លួនទើបតែវះកាត់ដើមទ្រូង និង បូមខ្លាញ់ក្បាលពោះនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ក្រោមការស្ពុនស័រ ស្រាប់តែគ្លីនិកមួយនេះ ទទួលពានអន្តរជាតិ ទទួលស្គាល់ពីគុណភាព។ អ្នកនាងបញ្ជាក់ថា ក្រោយពេលវះកាត់ភ្លាមៗ មានអ្នកមួយចំនួនចំអន់អ្នកនាង គេវះកាត់អោយហ្វ្រីតិចមានបញ្ហាទៅថ្ងៃក្រោយ តែដល់ពេលលោកជំទាវ ម៉ន ថារ័ត្ន ទទួលបានពានក្នុងនាមជាម្ចាស់គ្លីនិកល្អបែបនេះ គឺអ្នកនាងកាន់តែទុកចិត្តខ្លាំង ស្របពេលដែលអ្នកនាង ក៏មានសម្រស់សោភាជាងមុន ក្រោយវះកាត់កែដើមទ្រូង និង បូមខ្លាញ់សម្រកនោះផង៕

Go back

Your message has been sent

Warning
Warning
Warning
Warning

Warning.

LEAVE A REPLY

Please enter your comment!
Please enter your name here