ពិតណាស់ សុវត្ថិឌី ធារិកា កំពុងមានបញ្ហា បាក់ទឹកចិត្តយ៉ាងខ្លាំង ក្រោយពេល ប៉ាម៉ាក់ របស់នាង បានលាចាកលោក ទាំងស្មានមិនដល់។ បើទោះជា ធារិកា រៀបចំចប់រួចរាល់ ពិធីបុណ្យ តែគេនៅគិតថា នាងនិងប្អូនប្រុស ពិបាកធ្វើចិត្តបំផុត។ បែបនេះហើយទើប បញ្ចប់កម្មវិធី មនុស្សចិត្តដិតមួយ ចំនួននៅតែបន្តចេញចូលផ្ទះនាង ដើម្បីបំបាត់ការស្រងេះស្រងោចមិនទាន់រសាត់ក្នុងចិត្ត។

អ្នកនាង ចន ច័ន្ទលក្ខិណា ជារៀមច្បង និងជាប្រធាន សមាគមសិល្បករ បានបង្ហាញ សារលើហ្វេសបុកថា «មុនចេញទៅព្យាបាលជំងឺនៅថៃឆ្លៀតមកលេងប្អូនមួយភ្លែតកុំអោយផ្ទះគាត់ស្ងាត់ពេក អាណិតណាស់ចប់ពិធីបុណ្យ តែនៅរវល់ដោះស្រាយរឿងឡាន និង បញ្ហាផ្សេងៗ ទៅដល់ភ្លាម 2នាក់បងប្អូន និង ម៉ាក់យាយកំពុងអង្គុយយំស្រងេះស្រងោច ។មានតែភាពរឹងមាំទេទើបធ្វើអោយយើងជាបង្គោលគ្រួសារបាន មានតែពាក្យថាតស៊ូដើម្បីបន្តផ្លូវជីវិតនៃគ្រួសារតូចនេះ ។ឆាប់ចូលធ្វើការងារវិញដើម្បីជីវភាព និង ចំណូលប្រចាំគ្រួសារ ដើម្បីអនាគតប្អូន ដើម្បីខ្លួនឯង និង ដើម្បីសុខភាពម៉ាក់យាយ SovathdyThearyka»។

បើទោះមិនអាចកាត់ចិត្តបាន តែធារិកា បានសច្ចារួចហើយថា នាងនឹងរឹងមាំ ដើម្បីប្អូនប្រុស និងយាយ ព្រោះ នោះជាវាសនាកំណត់។ ធារិកា ក៍មិនទាន់បង្ហាញវត្តមានតាមឆាកឡើងវិញ នៅឡើយទេព្រោះ សម្ងំធ្វើចិត្ត។ រំពឹងថា ម្ចាស់កម្មវិធីមួយចំនួន និងផ្តល់ការងារអោយ នាងច្រើនដើម្បីរកប្រាក់ចំណូលទប់ទល់ជីវភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here