មកទល់ពេលនេះ ពេជ្រ សោភា នៅតែរក្សាបាន តំណែងជា តារាចម្រៀង លំដាប់ជួរមុខ នៅក្នុងប្រទេសកម្ពុជា។ ក្រោមការតស៊ូ លះបង់ជាច្រើនទើប ពេជ្រ សោភា មានពន្កឺចែងចាំង គួរជាទីមោទនៈ។ ប៉ុន្តែមកទល់ពេលនេះ អ្វីដែលនាង មិនទាន់លុបរឿងក្នុងចិត្តបាន គឺអារម្មណ៍មិនទាន់បាត់នឹកឪពុក ដែលបានចែកឋានច្រើនឆ្នាំបាត់នៅឡើយ។

ពេជ្រ សោភា បានសរសេរ បង្ហោះថា « នៅចាំបានទេថ្ងៃណាដែលអ្នកឈឺចាប់បំផុត?សំរាប់ខ្ញុំគឺថ្ងៃដែលពុកខ្ញុំត្រូវឡានគៀរហូតគ្រាំក្នុង តែពុកខ្ញុំតែងតែនិយាយថាមិនអីទេកូន ពុកមិនអីទេ (មានលុយគ្មានពុក មានពុកគ្មានលុយព្យាបាល)ពុកអើយតើថ្ងៃដែលឡានគៀពុកនោះតើពុកឈឺប៉ុណ្ណាទៅ»។ រូបភាពមួយនេះ ពេជ្រ សោភា បន្តដិតដាម មិនទាន់ផុតរលត់ ក្នុងចិត្តហើយក្លាយជារឿងចងចាំ ដែលអ្នកនាងមិនអាចផាត់ចេញ ពីផ្លូវចិត្តបានសោះឡើយ។

ពេជ្រ សោភា នៅសល់តែម្តាយជាទីស្រឡាញ់ ហើយតែងតែ គោរពប្រតិបត្តិជាព្រះរស់។នាងរមែង នាំម្តាយបង្កើតការសប្បាយៗ ផ្តល់រឿងល្អៗ អោយឃើញ ផ្ទាល់ភ្នែក និងផ្តល់តែស្នាមញញឹម។ ប្រការនេះមកពីនាងយល់ថា បាត់មនុស្សសំខាន់ពិបាកធ្វើចិត្ត។ដូចនេះកូនៗ ទាំងឡាយ ត្រូវចេះ សាងអ្វីល្អៗ អោយឪពុកម្តាយសប្បាយចិត្តឃើញ កូនគោរពស្រឡាញ់។

LEAVE A REPLY

Please enter your comment!
Please enter your name here