កាលពីថ្ងៃ10សីហាក្នុងឆ្នាំដ៏ដែលនោះ អ្នកស្រី និងក្រុមកាងារបានធ្វើពិធីសូត្រមុនក្រុងពាលី នៅក្រុមហ៊ុនផ្ទាល់ខ្លួនដែលឋិតនៅក្នុង បុរីពិភពថ្មីគួស្រូវ យ៉ាងអធឹកអធម ដើម្បីសុំសិរីសួស្តីមុនថ្ងៃសម្ភោធផលិតផលមកដល់ នៅថ្ងៃទី12សីហានេះប្រេនCTM skin care ដែលដឹកនាំដោយអ្នកស្រី ណើ ចាន់ត្រា នឹង ប្រកាសបើកសម្ភោធជាផ្លូវការហើយក្រោមវត្តមាន អ្នកស្រី ទ្រី ដាណា និង តំណាងចែកចាយយ៉ាងតិច1000នាក់ចូលរួម។ ពិធីក្រុងពាលីដែលបានធ្វើឡើងនោះ អ្នកស្រី ណើ ចាន់ត្រា ត្រូវបានគេកត់សម្គាល់ថាមានសម្រស់ស្រស់ស្អាតក្នុងឈុតប្រពៃណីខ្មែរគួរអោយទាក់ទាញ ដោយអ្នកនាងក៏បានរៀបរាប់ប្រាប់តំណាងចែកចាយ និងអ្នកចូលរួម ពីប្រវត្តិតស៊ូយ៉ាងកម្សត់ មុនពេលអ្នកនាង មានជោគជ័យនេះ។

អ្នកនាងបានរៀបរាប់ថា មុនពេលដែលអ្នកនាងបានក្លាយជា នារីដែលមានលទ្ធភាព កាន់ប្រាក់រាប់មឺនដុល្លានាពេលនេះ គឺអ្នកនាងគ្រាន់តែជាអតីតកម្មការនីរោងចក្រ និងជាអ្នកស៊ីស្នួលបកបង្គាអោយគេនៅខេត្តកំពតតែប៉ុណ្ណោះ។ អ្នកស្រី ក៏មានជីវិតតស៊ូជាមួយនឹងស្វាមីយ៉ាងលំបាកផងដែរ ទម្រាំតែមានថ្ងៃនេះ។ អ្នកនាង និងស្វាមីក៏ធ្លាប់មានជីវិតរស់នៅបែកគ្នាប្រមាណជា3ឆ្នាំដោយសារតែស្វាមីត្រូវទៅធ្វើកម្មករសំណង់នៅប្រទេសជប៉ុន ឯអ្នកនាងរកស៊ីតិកតក់ៗ ដើម្បីសងបំណុលគេនោះផងដែរ។

យ៉ាងណាមិញក្រោយពីអ្នកនាងបានក្លាយជាតំណាងចែកចាយរបស់ផលិតផលNNPកាលពីជិត2ឆ្នាំមុន អ្នកនាងក៏ចាប់ផ្តើមទទួលជោគជ័យជាជំហ៊ានៗ រហូតមានលទ្ធភាព ក្លាយជាតំណាងផ្តាច់មុខប្រចាំខេត្តកំពតលើផលិតផលនេះ ដោយមិនចាំបាច់អោយស្វាមីបន្តធ្វើការនៅក្នុងប្រទេសជប៉ុនបន្តទៀត។ នៅទីបំផុតនៅអំឡុងខែ3ដើមឆ្នាំ2020 អ្នកស្រីក៏ក្លាយជាម្ចាស់ប្រេន CTM skin care ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន ដាណា ទ្រី ដោយអ្នកស្រី គឺជាអ្នកចែកចាយផ្តាច់មុខនៅទូទាំងប្រទេស។ ភាពជោគជយ័នេះក៏ជួយអោយអ្នកស្រីក្លាយជាអ្នកសំបូរទ្រព្យគួរអោយសរសើរក្នុងរយៈពេលពីឆ្នាំចុងក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here