ក្នុងជំនួបសំណេះសំណាល រវាងថ្នាក់ដឹកនាំ និង បេក្ខភាពបវរកញ្ញា Miss Univers Cambodia កាលពីថ្ងៃទី២ មិថុនា ឆ្នាំ២០២២ នៅក្រុមហ៊ុន HK7 លោកស្រី សុគន្ធា អគ្គនាយិកាក្រុមហ៊ុន បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះសម្រស់ និង សមត្ថភាពរបស់បេក្ខភាពទាំងអស់ ដែលកំពុងត្រៀមខ្លួនដណ្ដើមមកុដ ចេញទៅតំណាងកម្ពុជា លើឆាកអន្តរជាតិ។ លោកស្រីបានជំរុញ និង លើកទឹកចិត្តអោយស្ត្រីគ្រប់រូប ត្រូវតែមានភាពក្លាហាន និង ត្រូវតែបង្កើនសមត្ថភាព ខណៈដែលបរិបទនាពេលបច្ចុប្បន្ន ក៏មានការជ្រោមជ្រែង និង គាំទ្រវិស័យបវរកញ្ញា។ លោកស្រីថា ខ្លួននឹងនៅតែបន្តជួយតាមអ្វីដែលអាចធ្វើទៅបាន ដោយលោកស្រីដែលជោគជ័យក្នុងវិស័យគ្រឿងសម្អាង ក៏នឹងផ្ដល់ការឧបតម្ភជួយដល់បេក្ខនារី ឬបវរកញ្ញាតាមអ្វីដែលអាចធ្វើទៅបាន ដើម្បីលើកទឹកចិត្ត និង ជំរុញវិស័យមួយនេះ។ លោកស្រីក៏បានបញ្ជាក់ថា បេក្ខនារីនៅក្នុងឆ្នាំនេះ គឺសុទ្ធតែស្អាត ខ្ពស់ៗ និងមានសមត្ថភាព ស័ក្តសមនឹងត្រូវប្រកួតប្រជែងដើម្បីដណ្ដើមមកុដតំណាងជាតិផងដែរ ដោយលោកស្រីលាន់មាត់ថា នារីខ្មែរកាន់តែមិនអន់ជាងប្រទេសផ្សេងៗ ដែលមានវិស័យបវរកញ្ញាខ្លាំងៗនោះទេ បន្ទាប់ពីមានការបង្កើតកម្មវិធី កាន់តែមានស្ដង់ដារ ដើម្បីផ្ដល់ឱកាសអោយនារីក្មេងៗ ដែលមានចំណេះដឹងខ្ពស់ និង ស្អាតៗ បានបង្ហាញាមត្ថភាពច្រើន។ នៅក្នុងពិធីនោះ ក៏មានការថតរូបអនុស្សាវរីយ៍ និងថតរូបភ្ជាប់ជាមួយផលិតផល HK7 ដែលភាគច្រើន គឺមានអ្នកប្រើប្រាស់ក្នុងចំណោមអ្នកចូលប្រកួតនេះ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here