ក្នុងជំនួបចុះសួរសុខទុក្ខ និង ផ្ដល់កាដូជូនដល់អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ លោក ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ កាលពីល្ងាចថ្ងៃទី ២ មិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ថុង គឹមហួន អគ្គនាយកក្រុមហ៊ុន សាច់ចង្កាក់ និង ស៊ុបទឹកខ្មៅ ៣រសជាតិ បានអះអាងថា លោកនឹងរីករាយផ្ដល់ជូននូវមុខរបរមួយជូនដល់ អតីតអ្នកប្រលងធ្លាក់រូបនេះ ដោយលោក ទុំ សុវត្ថិ ចង់បានហាងស៊ុបទឹកខ្មៅ3រសជាតិ ក៏លោកផ្ដល់ជូន ហើយបើចង់បានមុខរបរលក់សាច់ចង្កាក់ក៏លោកផ្ដល់ជូន។ ការផ្ដល់ជូននេះ គឺផ្ដល់អោយមួយអាជីវកម្ម ប្រើដូចជាការទិញសិទ្ធិតែម្ដង តែមិនតម្រូវអោយលោក ទុំ សុវត្ថិ ចាយទុននោះទេ គឺគ្រាន់តែលោករៀបចំខ្លួនចង់មានមុខរបរនេះជាមួយក្រុមហ៊ុនពេលណា គឺក្រុមហ៊ុននឹងរៀបចំអោយតែម្ដង។ លោកឧកញ៉ា អាចផ្ដល់លើសពីការជួយរៀបចំមុខរបរអោយផង ក៏ថាបាន ដើម្បីអោយលោក ទុំ សុវត្ថិ អាចមានអាជីវកម្មមួយនេះ ដោយខ្លួនឯងបាន។ យ៉ាងណាមិញ លោក ទុំ សុវត្ថិ បានអះអាងថា ខ្លួនមិនទាន់ត្រៀមខ្លួន សម្រាប់ការបង្កើតមុខរបរនោះទេ ដោយសារតែលោកមិនទាន់មានបទពិសោធន៍ និង មិនមានជំនាញសោះ ដែលមិនចេះតែទទួលហើយធ្វើអោយ អគ្គនាយក HBF ខកចិត្ត។ លោកបានសម្ដែងនូវការអរគុណ ហើយក្នុងពេលវេលាសមស្របណាមួយ គឺលោកនឹងអាចស្នើសុំបើកមុខរបរដូចការផ្ដល់ជូននេះ ប្រសិនបើលោកគិតថា ខ្លួនអាចទៅរួច។

នៅក្នុងឱកាសសំណេះសំណាលនោះ លោកឧកញ៉ា ថុង គឹមហួន បានផ្ដល់យោបល់ជួយលើកទឹកចិត្តដល់លោក ទុំ សុវត្ថិ យ៉ាងច្រើន ដែលកាន់តែបង្ហាញថា លោកឧកញ៉ា គឺក្រោយពីជោគជ័យនឹងមុខជំនួញ គឺនៅតែសាមញ្ញ និង ដាក់ខ្លួនចំពោះអ្នកខ្សត់ខ្សោយ។ អ្វីដែលសំខាន់ គឺលោកឧកញ៉ា មិនត្រឹមតែផ្ដល់ជាថវិកា និង អាហារឆ្ងាញ់មួយពេល យកទៅលើកទឹកចិត្តដល់បេក្ខជន Cambodian Idol រូបនេះ តែម្យ៉ាងទេ តែក៏បានសម្រេចផ្ដល់ជូននូវមុខរបរជូនដល់លោក ដែលគិតជាទឹកប្រាក់គឺអាចដល់ខ្ទង់ម៉ឺនដុល្លារ ដោយមិនកំណត់រយៈពេល ជូនដល់លោក ទុំ សុវត្ថិ ផងដែរ ខណៈដែលនេះ ក៏ចាត់ទុកថា លោក ទុំ សុវត្ថិ នឹងមានផ្លូវដើរទៅថ្ងៃអនាគត ប្រសិនបើក្ដីស្រម៉ៃចង់ដើរលើផ្លូវសិល្បៈមិនជោគជ័យ ហើយចង់មានហាងមួយជាជំនួញផ្ទាល់ខ្លួន៕
https://fb.watch/do_GDuCJG7/

LEAVE A REPLY

Please enter your comment!
Please enter your name here