កាលពីរសៀលថ្ងៃទី២ មិថុនា ឆ្នាំ២០២២ ការប្រកួតបង្ហាញមុខលើកដំបូង នៃរដូវកាលថ្មី បវរកញ្ញា ចក្រវាឡកម្ពុជា ២០២២ បានតម្រូវអោយ នារីជាបេក្ខភាព២០រូបណែនាំខ្លួន។ អ្វីដែលគេមើលឃើញ ទាំងឈុតច្នៃ ដោយក្រម៉ាខ្មែរ និងរ៉ូបសមោលស ឃើញថាស្រស់ស្អាត រហូតគេលើកឡើងថា នារី៦រូបបានគ្រងឈុត ទាក់ទាញ។
ករបង្ហាញខ្លួននេះឃើញថា មានការស្រែកហ៊ោរកញ្ជៀវពេញ មុខឆាកតែម្តង ហើយសុទ្ឋតែមានហ្វេនៗ គាំទ្រពួកគេរៀងៗខ្លួនដែលរុញ អោយកាេប្រកួតរិតតែមានចំណាប់អារម្មណ៍ជាខ្លាំង ពេលកំពុងផ្សាយផ្ទាល់។ យ៉ាងណានារីជាបេក្ខភាព នីមួយៗ ដែលមានបទពិសោធន៍ ប្រឡងមែនតែត្រូវ ប្រើការឆ្លាតវៃ ជាថ្មីម្តងទៀត ទាក់ទាញអ្នកតាមដាន និងគណៈកម្មាការព្រោះរដូវកាលនេះ សុទ្ឋតែខ្លាំងប៉ះខ្លាំង។
វគ្គប្រកួតផ្តាច់ព្រត្រ័ និងធ្វើឡើង នាថ្ងៃទី១៥ មិថុនា ខាងមុខបើមិនប្រែប្រួល។ បើមើលទៅលើសមត្ថភាពបេក្ខភាព ម្នាក់ៗក្លាហាន និងមានចំណេះដឹងរៀងៗខ្លួន ហើយបើនិយាយពីរបៀប និយាយជាភាសាអង់គ្លេសវិញ ម្នាក់ៗ ចេះស្ទាត់ ប្រាវទៅប្រាវមកគួរអោយទាក់ទាញ ហើយមោទនភាពជាតិយើងដែល មានបវរកញ្ញាចេះដឹងខុសពីប៉ុន្មានច្រើនឆ្នាំមុន។