តារាសម្ដែង២ដួងបានណាត់គ្នា គ្រងឈុតស្លឹកឈើបែបធម្មជាតិ រំលេចសម្រស់គួរអោយចាប់អារម្មណ៍ កាលពីថ្ងៃទី១០ សីហា ក្នុងឆ្នាំ២០២០ ដោយឈុតស្លឹកឈើរបស់អ្នកនាង គឺសុទ្ធតែច្នៃដោយស្លឹក និង ផ្លែផាស៊ិន ឬ ពីក្រូចវល្លិ៍។ យ៉ាងណាមិញ នោះគឺជាសកម្មភាពថតឃោសនាអោយផលិតផលខ្មែរមួយប្រភេទគឺ ស្រាផាស៊ិន ដែលផលិតដោយសិប្បកម្មខ្មែរ ដែល កញ្ញា ណាតាយ៉ា គឺជាអ្នកចែកចាយប៉ុណ្ណោះ។

កញ្ញា ណាតាយ៉ា និយាយថា កញ្ញាទើបតែទទួលផ្ដាច់មុខលើផលិតផលស្រាផាស៊ិនមុននេះប៉ុណ្ណោះ បន្ទាប់ពីឃើញសិប្បកម្មខ្មែរមួយកន្លែងប្រឹងប្រែងផលិតអោយចេញជារូបរាង។ ម្យ៉ាងមកពីស្រាប្រភេទនេះ មានគុណប្រយោជន៍ផ្នែកសុខភាព ដោយសារតែផាសិន មានវីតាមីនC ច្រើនជំនួយផ្នែកសុខភាព មិនប៉ះពាល់សុខភាព ដូចគ្នានឹងសុរ៉ាផ្សេង ឬ ប៊ីយ៉ែផង ទើបកញ្ញាសម្រេចចិត្តផ្ដាច់មុខជួយចែកចាយ។ នេះជាមុខរបរបន្ថែមមួយថ្មី បន្ទាប់ពីកញ្ញា ណាតាយ៉ា ទទួលជោគជ័យក្នុងការនាំចូលផលិតផល Collagen ពីជប៉ុន។ កញ្ញាប្រកាសថា ក្រៅពីចែកចាយស្រាផាស់ហ្សិនមួយប្រភេទនេះ នៅបណ្ដាខេត្តសំខាន់ៗ កញ្ញា ក៏មានគម្រោងនាំចេញទៅជប៉ុន ម៉ាលេ ថៃ និង ប្រទេសមួយចំនួនផងដែរ ដើម្បីជួយដល់សេដ្ឋកិច្ចផលិតផលខ្មែរ។

ជាមួយនឹងផ្សព្វផ្សាយផលិតផលស្រា ផាស៊ិន នេះហើយ ទើបកញ្ញា អោយអ្នកច្នៃឈុតធម្នជាតិមកពីខេត្តសៀមរាប ច្នៃឈុតពីដើមផាស់ហ្សិនអោយនាង និង កញ្ញា ឃុត សោភា ថតបង្ហាញ កាលពីថ្ងៃទី១០ សីហា ដោយសកម្មភាពនៃការថតផ្សព្វផ្សាយនោះ ក៏ទទួលការចាប់អារម្មណ៍ខ្លាំងដែរ នៅពេលLive លើហ្វេសប៊ុក។ កញ្ញាថា ជាលើកទី១ដែលបានគ្រងឈុតបែបនោះ ហើយកញ្ញាក៏នឹងមានគម្រោងបង្ហាញឈុតបែបនេះលើកក្រោយៗផងដែរ ដើម្បីផ្សព្វផ្សាយពីផលិតផលខ្មែរ គឺស្រាផាស៊ិននោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here