មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាស៊ិចស៊ីវ័យក្មេង កញ្ញា ញោមគង់ ម៉ូនីកា ដែលគេស្គាល់ថាគឺជាតួឯកស្រីក្នុងបទ “អូនឡើងផ្លូវ ហាយវេ” របស់ផលិតកម្មហ្គាឡាក់ស៊ី ស្រាប់តែមានដំណឹងថា គាំងបេះដូងស្លាប់។ កញ្ញាត្រូវបានផេកមួយចំនួនបង្ហោះថា “តារាសម្ដែង ញោមគង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុងMVដ៍ល្បីគឺបទ ជូនអូនទ្បេីងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra”។ សូមញោមស្រីទៅដល់ទីស្ងប់សុខ RIP …។ ក្រោយការបង្ហោះនេះ បានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារម្នាក់ៗ មិននឹកស្មាន។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/06/postnewscambodia.com-kh71.com-2022-06-07_00-19-31_281579.jpg?fit=1000%2C563&ssl=1)