នារីដ៏ស្រស់ស្អាត២០រូប បានបង្ហាញ សម្រស់ស្រស់ត្រកាល ក្នុងឈុតតំណាង ជាតិ ដោយឆ្នាំនេះ ឈុតរចនាចេញឃើញថា ទាក់ទាញ។ នេះជាការ វិវត្តន៍ថ្មីបន្តទៀត ជុំវិញវិស័យបវរកញ្ញា របស់កម្ពុជាយើង។

អ្នកទស្សនា សុទ្ធតែលើកឡើងថា ឈុតតំណាងជាតិ របស់កម្ពុជាយើង មានការ វិវត្តន៍ទៅមុខ គិតគូផ្ចិតផ្ចង់ មើលទៅរីកចម្រើនជាងមុន ហើយយកបទពិសោធន៍ មុនៗមកកែច្នៃប្រសើរបន្តទៀត។ គេនៅតែរំពឹងថា យើងនិងប្រឹងបន្តទៀតមុខមាត់កម្ពុជាយើងលើ វិស័យបវរកញ្ញា។

ឆ្នាំថ្មីនេះជាឆ្នាំ ដែលអ្នករៀបចំការប្រកួតមើលឃើញថា អ្នកមកដាក់ពាក្យប្រកួតសុទ្ធតែជាអ្នកមាន សមត្ថភាពល្អៗ ហើយកើតចេញពីបេក្ខភាព ដែលធ្លាប់ប្រកួតកន្លងមក ដឹងតិចនិចច្រើន។ ខ្លះក៏ជាតារាសម្តែង ខ្លះក៏ជាអតីតកញ្ញាឯកជាប់លេខ ក្នុងកម្មវិធីមុនៗដែរ។ ដូចនេះវាបានក្លាយជាវេទិកា រំលេចឡើងដោយភាពខ្លាំង ដែលត្រូវធ្វើអោយគណៈកម្មាការទាំងអស់ បែកញើសជាថ្មី ក្នុងការដៅរក តួឯកពិតប្រាកដមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here