ប្រិយមិត្តអ្នកគាំទ្រ និង អ្នកទស្សនាកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ2022 កាលពីរាត្រីថ្ងៃទី 8 ខែឧសភា មុននេះច្បាស់ជាបានឃើញអំពីការបញ្ចេញសម្ថភាពរបស់បេក្ខនារី សាមឿន អង្គាររាសី MUC1 ដែលជាបេក្ខនារីមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ និង ទទួលបានការកោតសរសើរចំពោះទំនួលខុសត្រូវដ៏ខ្ពស់របស់នាងក្នុងនាមជាបេក្ខភាពប្រកួតប្រជែង ខណៈដែលនាងបានឡើងបង្ហាញខ្លួនមិនអវត្តមានលើឆាកបើទោះជាខ្លួនបានជួបឧបទវហេតុក្រឡាច់ជើងដួលរហូតមានបញ្ហាសសៃជើងមិនអាចដើរបានដូចប្រក្រតីក្ដី។
ការបង្ហាញខ្លួនរបស់កញ្ញា បានអន្ទងចិត្តរបស់អ្នកស្រី អ៊ឹម សុគន្ធា ដែលជាបេក្ខភាពគណៈកម្មការមួយរូបនៅក្នុងកម្មវិធី MUC នេះផងដែរ ឱ្យមានចិត្តអាណិត និង កោតសរសើរចំពោះទឹកចិត្តមោះមុទ និង ទំនួលខុសត្រូវដ៏ខ្ពស់របស់បេក្ខនារីរូបនេះ រហូតលោកស្រីបានពោលពាក្យថា « នាងខ្ញុំ អគ្គនាយិកា អុឹម សុគន្ធា 𝗛𝗞𝟳 𝗖𝗼.,𝗟𝗧𝗗 . សុំកោតសរសេីអស់ពីបេះដូង បេក្ខ នារី សាមឿន អង្គារ រាសី ក្នុងកម្មវិធី 𝗠𝗶𝘀𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗲 .ហេតុតែស្រលាញ់និងមានឆន្ទះ..ទោះបីរបួសជេីងយ៉ាងណាក៏ដោយក៏គាត់ តស៊ូ អត់ធ្មត់ ព្យាយាម លះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដេីម្បីចូលរួមការប្រលង និង បំពេញក្ដីស្រមៃរបស់គាត់។ នេះជារូបភាពមួយដែលបានឆ្លុះបង្ហាញ_អោយឃេីញថា អោយតែយេីងមិនបោះបង់ក្ដីស្រមៃ_ភាពជោគជ័យនិងរត់មករកយេីង។ »
សង្កេតឃើញថា ថ្វីបើមានបញ្ហាជើងមិនអាចដើរបង្ហាញសម្ថភាពបានដូចបេក្ខនារីដ៏ទៃ ប៉ុន្តែកញ្ញាក៏បានបញ្ចប់បេសកកម្មរបស់ខ្លួនបានយ៉ាងរលូន និង ល្អឥតខ្ចោះទាំងការដើរបង្ហាញឈុតតំណាងជាតិ និង Evening gown ក្រោមជំនួយរបស់ក្រុមការងារ Miss Universe ហើយមហាជនជាច្រើនលាន់មាត់ថាសមត្ថភាពរបស់នាងអាចនឹងល្អខ្លាំងបើសិនជានាងមិនជួបគ្រោះថ្នាក់បែបនេះ។ ខាងក្រោមនេះគឺជាកម្រងរូបភាពអនុស្សាវរីយ៍មួយចំនួនរបស់លោកស្រី អ៉ឹម សុគន្ធា ជាមួយនឹងបេក្ខនារី MUC1 របស់យើងដែលត្រូវបានលោកស្រីបង្ហោះឡើង ព្រមជាមួយនឹងសារលើកទឹកចិត្តដល់កញ្ញា សាមឿន អង្គាររាសី ក្រោយការប្រកួតបឋមត្រូវបានបញ្ចប់ដោយរលូន៖