កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៊ុត ចន្ថា នាយរងសេនាធិការ កងកាំភ្លើងធំ នៃអគ្គបញ្ជាការដ្ឋានកាំភ្លើង និង លោកជំទាវ ឆិល លក្ខិណា បានកាត់ខ្សែបូរ និង ធ្វើបុណ្យឆ្លងកុដិធំមួយ នៅវត្តសំរោទង យ៉ាងអធឹកអធម។ កម្មវិធីនោះ ក៏មានវត្តមានតារាៗមួយចំនួនចូលរួមផងដែរ។
នៅក្នុងពិធីសម្ពោធកុដិដែលសាងសង់ហើយនៅក្នុងវត្តសំរោងទងនេះ ឯកឧត្តម ប៊ុត ចន្ថា និង ភរិយា ដែលគេស្គាល់ថាគឺជាសប្បុរសជនល្បីឈ្មោះនៅកំពង់ស្ពឺមួយនេះ ក្រៅបានបរិច្ចាគជាច្រើនជួយដល់ការកសាងវត្ត ក៏បានបរិច្ចាគជួយដល់តាជី យាយជី ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ សិស្សានុស្ស ដែលប្រជាពលរដ្ឋ ដែលចូលរួមនូវថវិកាជាច្រើនផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា នេះគឺជាចូលរួមលើកកម្ពស់ក្នងវិស័យព្រះពុទ្ធសាសនា ហើយការសម្ពោធកុដិមួយខ្នងនេះ ក៏បង្ហាញពីការរីកចំរើនទាំងពុទ្ធចក្រ និង អាណាចក្រ នៅក្នុងសម័យសន្តិភាពនេះ។ ឯកឧត្តម និង លោកជំទាវ ក៏ប្រកាសបន្តដឹកនាំតារាសិល្បៈ និង ក្រុមការងារអោយបន្តសកម្មភាព ក្នុងកិច្ចការសង្គម អោយកាន់តែច្រើនថែមទៀតផងដែរ ដើម្បីរួមចំណែកធ្វើជាគំរូ និង ចូលរួមអភិវឌ្ឍន៍សង្គម តាមអ្វីដែលអាចធ្វើទៅបាន។