ក្រោយផ្ទុះ ការរិះគន់ លោក ឆន សុវណ្ណារាជ រឿងដាក់ពិន្ទុ សំឡេង បេក្ខជន ទុំ សុវត្ថិ មិនអោយបន្តគេ ក៍នឹកឃើញ អ្នកនាង សុគន្ឋ និសា។ អ្នកនាង ធ្លាប់រង នូវការ មិនពេញចិត្ត អំឡុងពេល ធ្វើជាគ្រូបង្វឹក The voice ។ ព្រោះតែហេតុផលនេះ ទើបច្រើនកម្មវិធី ប្រឡងមកហើយ អ្នកនាង ច្រានចោល ហើយសុខចិត្តមិនទទួល។

សុគន្ធ និសា ដែលមិនចង់ទទួលការ និយាយ រឿងមិនល្អពេល ប្រឡង ទើបមិនរវល់លើការ ចង់បានតំណែងគណៈកម្មាការ ដែលរុញអោយលេចធ្លោ។ អ្នកនាងហាក់សប្បាយចិត្តទៅវិញ ដោយសារតែ មិនបានស្តាប់រឿងមិនល្អ កើតឡើងលើតួនាទី គ្រូបង្វឹក។ ម្ល៉ោះហើយទើបគេ ឃើញមានអ្នកផ្សេង មកជំនួសក៏ និសាមិនខឹង ឬអន់ចិត្ត ស្របពេលការងារក៍មមាញឹក។

សុគន្ធ និសា វិញនាងទើបតែសាកល្បងធ្វើ ជាគ្រូ បង្វឹក(Coach )The Voice Cambodia រដូវកាលទី១ក៍លាឈប់ដោយខ្លួនឯង តែតាមព័តមានថានៅសល់ តំណែង២ របស់ព្រាប សុវត្ថិ ដែលនៅទំនេរគឺThe Voice Cambodia និងCambodian Idol Junior  នោះ សម្រាប់រដូវកាល ថ្មី ថៅកែក៍ចង់ឲ្យអ្នកនាងសុគន្ធា វិលទៅអង្គុយលើកៅអីនោះសារជាថ្មីដែរ ប៉ុន្ដែ និសា បែជាមិនទាន់មានសញ្ញា នៃការចង់ទៅក្ដាប់តំណែង ចាស់របស់ខ្លួនជាថ្មីម្ដងទៀតឡើយ ។

LEAVE A REPLY

Please enter your comment!
Please enter your name here