ចាត់ទុកថាជាចំណាយត្រូវចំគោលដៅគួរអោយកត់សម្គាល់ សម្រាប់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលអ្នកណាក៏ដឹងថា គឺជាអាជីវកម្មរបស់អ្នកនាង ស្រីអូន និង ស្វាមី គឺលោក ឈាង រ័ត្ន នោះ។ អ្នកទាំងពីរនឹងក្រុមការងារ មិនត្រឹមតែផ្ដោតលើផលចំណេញ តែម្យ៉ាងនោះទេ តែក៏តែងតែបញ្ចេញយុទ្ធសាស្ត្រទីផ្សារ ធ្វើអោយគេឯងលាន់មាត់ ដែលកម្រមានក្រុមហ៊ុនណានឹកឃើញផងដែរ។ យុទ្ធនាការម៉ៅយន្តហោះ ជូនអតិថិជនរាប់រយនាក់ដើរលេងនៅខេត្តសៀមរាប កាលពីប៉ុន្មានខែមុនសោះ ទើបតែធ្វើអោយម្នាក់លាន់មាត់សរសើរមិនទាន់ស្ងាត់ផង ពេលនេះលោកស្រី និង ស្វាមី បានបង្កើតយុទ្ធនាការម៉ៅរថភ្លើង ដឹកក្រុមអតិថិជនមួយក្រុមផ្សេងទៀត បានដើរលម្ហែរដូចគ្នាទៀតហើយ ដែលការជះលុយដ៏ច្រើនលើកនេះ គឺរឹតតែបង្កប់នូវការសរសើរទ្វេរដង នៅពេលបានដឹងពីរឿងក្រោយខ្នង។ អ្វីដែលគេកត់សម្គាល់គឺអ្នកបានជិះរថភ្លើងដើរលេងក្នុងយុទ្ធនាការថ្មីនេះ មិនគ្រាន់តែបានប្លែកអារម្មណ៍ នឹងការដើរលេងតែម្យ៉ាងនោះទេ តែក៏ទទួលបានរង្វាន់ម៉ូតូម្នាក់មួយគ្រឿង ដែលអាចចាត់ទុកថា អ្នកបានប្រើប្រាស់ផលិតផលឃូស៊ី គឺពិតជាសំណាងជាន់សំណាងនោះផង។ ក្នុងយុទ្ធនាការម៉ៅយន្តហោះនាគ្រាមុន គឺលោកស្រីស្រីអូន បានជម្រើសយកតែអតិតិជនជាអ្នកប្រើប្រាស់ ដែលមានវ័យចាស់ភាគច្រើនអោយបានដើរលេង ដោយលោកស្រីមិនត្រឹមតែចំណាយលើការធ្វើដំណើរដោយយន្តហោះទាំងទៅទាំងមកជូនដល់អ្នកមានឈ្មោះនោះទេ តែក៏បានចំណាយលើអាហារហូបចុក ការស្នាក់នៅក្នុងសណ្ដាគារលំដាប់ផ្កាយ៥ រៀបចំពិធីជប់លៀងទ្រង់ទ្រាយធំអោយ និង ជួលរថយន្តទេសចរណ៍ អមដោយអ្នកមគ្គុទេសន៍ទេសចរណ៍ គ្រប់ដំណើរកម្សាន្តនៅសៀមរាប។ ការចំណាយដ៏ច្រើនពេលនោះ គឺមិនខុសពីជូនចាស់ៗ ម្ដាយគេម្ដាយយើងអោយបានដើរលេង និងបានទៅខេត្តសៀមរាប ដោយជិះយន្ដនោះទេ ទើបក្រោយសកម្មភាពបញ្ចប់ទៅ គឺទទួលបានការចាប់អារម្មណ៍ខ្លាំង។ ងាកមកយុទ្ធសាស្ត្រទីផ្សារដោយជួលរថភ្លើងអោយជិះដើរលេងនេះវិញ គឺលោកស្រីជម្រើសតែអ្នកទទួលទានឃូស៊ី ដែលឈ្នះរង្វាន់ម៉ូតូ ហើយយកទៅដើរលេងនៅខេត្តកំពត ហើយជិះរថភ្លើងយ៉ាងប្លែកតែម្ដង។ ដំណើរកម្សាន្តរបស់ម្ចាស់ម៉ូតូទាំង២០ ត្រូវបានគេដឹងថា បានរៀបចំអោយយ៉ាងប្រណិតនៅលើរថភ្លើង ដោយក្នុងដំណើរទៅមក ក៏មានរៀបចំអាហារអោយយ៉ាង VIP ដែលសូម្បីតែអ្នកមិនបានទៅក៏លួចច្រណែន។ លោកស្រីស្រីអូន បានទាំងម៉ៅរីស៊តមួយកន្លែងអោយស្នាក់នៅ និង រៀបចំពិធីជប់លៀងអោយយ៉ាងសប្បាយៗ មុននឹងធ្វើពិធីប្រគល់រង្វាន់ម៉ូតូជូននោះផង។ ការចំណាយដ៏ច្រើនជាលើកទី២នេះ ត្រូវបានគេមើលឃើញថា គឺជាបំផុសអោយមានការបង្វែរពីការដើរកម្សាន្តដោយផ្លូវឡានផ្លូវម៉ូតូ មកជាជ្រើសផ្លូវរថភ្លើងគួរអោយសរសើរ ស្របពេលដែលអ្នកដំណើរមិនទាន់ច្រើននៅឡើយ មិនសូវគាំទ្រដំណើរតាមរថភ្លើង បើទោះជាខ្សែរថភ្លើងនៅកម្ពុជា ត្រូវបានអភិវឌ្ឍន៍ក្នុងដំណើរទៅកំពត។ ការរៀបចំដំណើរកម្សាន្តរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានជួយអោយគេចាប់អារម្មណ៍ខ្សែរថភ្លើងខ្មែរ ហើយនេះក៏ជាគោលបំណងដ័ធំរបស់លោកស្រីស្រីអូន និង ស្វាមីផងដែរ ទើបហ៊ានចំណាយរៀបចំដំណើរកម្សាន្តតាមរថភ្លើង ដោយម៉ៅទាំងរីស៊តអោយសម្រាក បន្ថែមពីលើការផ្ដល់ជូនរង្វាន់ម៉ូតូ។ លោកស្រីស្រីអូនបានទម្លាយពីការសម្រេចចិត្តនេះថា គឺចង់ឃើញអតិថិជនដែលប្រើឃូស៊ី មានស្នាមញញឹម និង បានសប្បាយចិត្តក្នុងអំឡុងខួបកំណើតរបស់ខ្លួន និង ក្នុងឱកាសខួប៦ឆ្នាំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ទើបលោកស្រីធ្វើព្រឹត្តិការណ៍នេះឡើង។ លោកស្រីថា នៅថ្ងៃទី១ ខែកក្កដា នេះ ជាថ្ងៃកំណើតរបស់ខ្លួន និង ថ្ងៃគម្រប់៦ឆ្នាំ នៃការបង្កើតក្រុមហ៊ុន តែដោយសារតែមិនចង់ចំណាយលើកម្មវិធីនេះ ទើបលោកស្រីបង្វែរទៅធ្វើកម្មវិធីនេះវិញ ដើម្បីអោយអ្នកឈ្នះរង្វាន់ម៉ូតូទាំង២០គ្រឿង ដែលជាអតិថិជនឃូស៊ី បានសប្បាយចិត្តជាជំនួស។

LEAVE A REPLY

Please enter your comment!
Please enter your name here