កាលពីព្រឹកថ្ងៃទី12 សីហា 2020គ្រួសារតារាកម្ពុជាដែលមានលោក ផាត់ តារារដ្ឋជាស្ថាបនិកបាកដឹកនាំសល្បករទាំងក្នុងក្រុមនិងក្រៅក្រុមជាច្រើនរូបធ្វើពិធីសូត្រមន្តលើករាសីបណ្ដោះគ្រោះ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្ត សំរោងអណ្ដែតដោយមានវត្តមានសិល្បកររៀមច្បងគឺលោក សុះ ម៉ាច លោកជំទាវ រីយ៉ា ភរិយាលោកបណ្ឌិត មីសែលត្រាណេ និងសិល្បករសិល្បការិនីជាច្រើនរូបចូលរួម។ នេះជាការជួបជុំធ្វើបុណ្យបណ្ដោះគ្រោះលើកដំបូងរបស់សិល្បករសិល្បការិនីបន្ទាប់ពី មានការកត់សម្គាល់ថាសិលកបករ និងគ្រួសារសិល្បករជាច្រើនបានជួបរឿងមរណៈភាព និងមានទុក្ខជាហូហែរតាំងពីដើមឆ្នាំ 2020មកនេះ។

លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បៈខ្មែរបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការជួបជុំសិល្បករសិល្បការិនីក្នុងជំនួបធ្វើបុណ្យរួមគ្នា ដោយលោកចាត់ទុកថានេះជាការបណ្ដេញគ្រោះចង្រៃដែលកំពុងកើតមានលើសិល្បករ និងគ្រួសារសិល្បករបណ្ដាក់គ្នាយ៉ាងចម្លែកតាំងពីដើមឆ្នាំ 2020 មកនោះ។ លោកថាពលរដ្ឋកម្ពុជាមិនអាចមិនជឿលើអបិយជំនឿបានទេជាពិសេសគឺសិល្បករសិល្បការិនីដែលជាគម្រូរបស់មហាជនត្រូវតែបង្ហាញពីជំនឿដើម្បីលើកស្ទួយដល់សាសនារបស់ជាតិក៏ដូចជាការចូលរួមធ្វើបុណ្យទានមិនខុសពីពាក្យចាស់ថា « អាគមផ្សំអាយុ » នោះ។

លោកបន្តទៀតថា ការជួបជុំដ៏ល្អនេះក៏ជាឱកាសធ្វើបុណ្យរួមគ្នាដើម្បីឧទ្ទិសកុសលដល់ជីដូនជីតាក៏ដូចជាសុំសេចក្ដីស្រណុកសុខសប្បាយក្នុងនាមជាគ្រួសារសិល្បកររួមគ្នាផងដែរ។ លោកថាសិល្បករម្នាក់ៗសុទ្ធតែបានធ្វើបុណ្យធ្វើទាន តែលោកនៅតែចាត់ទុកថា ការធ្វើបុណ្យរួមគ្នាលើកនេះគឺជាការបណ្ដេញគ្រោះភ័យចង្រៃឧបទ្រព្យដែលបានកើតមានលើសិល្បករនិងគ្រួសារសិល្បករ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាដែលជាអ្នកផ្ដើមបុណ្យបានបញ្ជាក់ថា ហេតុផលដែលលោកផ្ដើមឱ្យមានពិធីជួបជុំនេះឡើងគឺដោយសារតែលោក និងលោក សុះ ម៉ាច បានពិភាក្សាគ្នាបន្ទាប់ពីកត់សម្គាល់ថាសិល្បករយ៉ាងហោច 20រូប ឬ20គ្រួសារមានទុក្ខបណ្ដាក់គ្នាជាហូរហែដែលគួរតែរួមគ្នាធ្វើបុណ្យដើម្បីសិរីសួស្ដីជារួមនៅក្នុងសង្គមសិល្បៈ។

កម្ម្មវិធីនៅក្នុងថ្ងៃនោះ មានការប្រោះព្រំនិងរៀបចំពិធីដោយផ្ទាល់ដោយសម្ដេចសង្ឃ រ័ត្ន សារឿន ដែលជាព្រះចៅអធិការវត្តដោយសម្ដេចគឺជាអ្នកចាត់ចែងពិធីជូនដល់ក្រុមគ្រួសារតារាកម្ពុជាដោយផ្ទល់ព្រះអ្គផងដែរ។ សិល្បករសិល្បការិនីដែលបានចូលរួមនៅក្នុងកម្មវិធីរួមមាន លោក សុះ ម៉ាច, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជានិងក្រុមគ្រួសារ, លោកជំទាវ រីយ៉ាត្រាណេ, អ្នកនាង ឆៃលី ដាឡែន, តារាចម្រៀងអ្នកនាង ឈឹម ស្រីអូន, លោក រុន ណាកូ ពិធីករ, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, កញ្ញា ស្រីថូ, កញ្ញ មុត សុវណ្ណារិទ្ធ, លោក ពិសិដ្ឋរាជ និងសិល្បករសិល្បការិនីជាច្រើនផ្សេង។

LEAVE A REPLY

Please enter your comment!
Please enter your name here