កាលពីថ្ងៃទី 12 ខែសីហា ឆ្នាំ 2020 មុននេះផលិតផល CTM Skincare បានប្រកាសសម្ភោធជាផ្លូវការយ៉ាងអធិកអធមក្រោមវត្តមានលោកស្រីអគ្គនាយិកា ទ្រី ដាណា និងស្វាមីលោក ហ៊ីង បញ្ញារិទ្ធ ដែលជាម្ចាស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌាត្រេឌីង ខូអិលធីឌី និងមានវត្តមានតំណងចែកចាយទូទាំងប្រទេសចូលរួមរហូតដល់ជាង1000នាក់។ អ្វីដែលកត់សម្គាល់នៅក្នុងពិធីនោះគឺម្ចាស់ប្រេន CTM Skincare រំភើបដល់ថ្នាក់ហូរទឹកភ្នែក។

អ្នកស្រី ណើ ចាន់ត្រា បានថ្លែងនៅក្រោយពិធីថាអ្នកស្រីពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលគ្រាន់តែជាអតីតកម្មការិនីរោងចក្រនិងជាអ្នកស៊ីឈ្នួលបកបង្គានៅខេត្តកំពតតែបែជាមានឱកាសបានក្លាយជាម្ចាស់ប្រេនធំមួយរបស់ក្រុមហ៊ុន ដាណាទ្រី ខណៈដែលអ្នកស្រីមិនធ្លាប់ស្រម៉ៃទាល់តែសោះក្នុងពេលជីវិតជួបការលំបាក។ អ្នកស្រីថាខ្លួនមានថ្ងៃនេះគឺដោយសារអ្នកស្រីមានឱកាសនិងទទួលបានការបង្ហាត់បង្ហាញពីអ្នកស្រី ទ្រី ដាណា ទាំងអស់ខណៈដែលជោគជ័យនេះបានកែរប្រែជីវិតរបស់អ្នកស្រីដូចមេឃនិងដីត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

អ្នកស្រីថាក្នុងឆ្នាំ 2019អ្នកស្រីគ្រាន់តែជាតំណាងចែកចាយតូចរបស់ផលិតផល NNP ក្នុងក្រុមហ៊ុន ដាណាទ្រី ប៉ុណ្ណោះតែនៅដើមឆ្នាំ 2020នេះអ្នកស្រីក៏ទទួលសិទ្ធធ្វើជាម្ចាស់ប្រេន CTM Skincare ដែលធ្វើឱ្យអ្នកស្រីក្លាយជាអ្នកជំនួញធំមួយរូប។ អ្នកស្រីកាន់តែរំភើបពេលបានឈរនៅលើវេទិកាដែលមានតំណាងចែកចាយជាងមួយពាន់នាក់បានឃើញនិងទទួលបាននៅការផ្ដល់កិត្តយសដោយលោកស្រី ទ្រី ដាណា ដែលអ្នកស្រីចាត់ទុកថាជា Idol និងជអ្នកមានគុណមួយរូប។

លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី បានថ្លែងបញ្ជាក់ថា ហេតុផលដែលអ្នកស្រីសម្រេចចិត្តប្រគល់ប្រេន CTM skincare ឱ្យទៅអ្នកស្រី ណើ ចាន់ត្រា គឺដោយសារតែលោកស្រីកត់សម្គាល់ឃើញតាំងពីដំបូងថាអ្នកស្រី ណើ ចាន់ត្រា គឺជាមនុស្សមានសមត្ថភាពមួយរូបបន្ទាប់ពីគោរពតាមគោលការណ៍ធំៗទាំង6 របស់ក្រុមហ៊ុន និងពូកែក្នុងការពង្រីកទីផ្សារ ជាពិសេសក្នុងការគ្រប់គ្រងតំណាងចែកចាយតាំងពីអ្នកស្រី ណើ ចាន់ត្រា នៅជាតំណាងរបស់ក្រុមហ៊ុន NNP ប្រចាំខេត្តកំពត។ អ្នកស្រីកាន់តែមានមោទនភាពដែលអ្នកស្រី ណើ ចាន់ត្រា ធ្វើបានជោគជ័យត្រឹមតែរយៈពេលប្រមាណជាង5ខែ ដោយអាចស្វែងរកតំណាងចែកចាយឱ្យ CTM Skincare បានរហូតដល់ជាង 3000នាក់នៅទូទាំងប្រទេស។

ជាមួយនឹងការកោតសរសើរចំពោះអ្នកស្រី ណើ ចាន់ត្រា លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ថាប្រេននីមួយៗរបស់ក្រុមហ៊ុន ដាណាទ្រី មិនមែនគ្រាន់តែប្ដូរម៉ាកយីហោហើយផលិតផលតែមួយនោះទេពោលគឺប្រេនទាំង3ម៉ាករបស់ក្រុមហ៊ុនសុទ្ធតែផលិតនៅរោងចក្រផ្សេងគ្នា រូបមន្តផ្សេងគ្នាដោយគ្រាន់តែមានគុណភាពល្អដូចគ្នាប៉ុណ្ណោះ។

នៅក្នុងពិធីនោះលោកស្រី ទ្រី ដាណា ក៏បានបរិច្ចាករទេះរុញជូនដល់តំណាងចែកចាយដែលជាជនពិការម្នាក់មួយៗ និងបានប្រកាសថានឹងធ្វើឱ្យអ្នកបណ្ដាក់ទុកជាមួយនឹងប្រេន CTM Skincare ក្លាយជាអ្នកមានត្រឹមតែរយៈពេលមួយឆ្នាំបើទោះបីជាមានផលិតផលគ្រឿងសម្អាងច្រើនមុខនៅទីផ្សារកម្ពុជា។


LEAVE A REPLY

Please enter your comment!
Please enter your name here