មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកស្រី យិន រំដួល ហៅ មុន្នីនិត ម្ចាស់ហាង មុន្នីនិត កាត់ដេរ ប្រកាសពីប្រូម៉ូហ្សិនក្នុងឱកាសខួបឆ្នាំរបស់ហាង ដែលធ្វើអោយអ្នកគាំទ្រសំលៀកបំពាក់ក្នុងហាងរបស់លោកស្រីលាន់មាត់។ ការផ្ដល់ជូននេះ លោកស្រីបញ្ជាក់ថា គឺសម្រាប់តែអតិថិជនដែលជាវហូលផាមួងខ្មែរ ក្នុងរយៈពេល៣ថ្ងៃពីហាងតែប៉ុណ្ណោះ ដោយទិញមួយក្បិន ហ្វ្រីឈ្នួលកាត់១០០ភាគរយ ខណៈដែលការហ្វ្រីនេះ គឺគ្មានអ្នកណាមិនចាប់នោះទេ ដោយសារតែឈ្នួលកាត់ឈុតបែបខ្មែរក្នុងហាងមុន្នីនិត ឬ ហាងដទៃ យ៉ាងហោចណាស់ក៏១៥០ដុល្លារដែរ ដែលនេះអាចចាត់ទុកថា គឺជាការផ្ដល់ជូនកម្រកើតមាន។ ការហ្វ្រីជូននេះ សម្រាប់តែថ្ងៃ១ ថ្ងៃ២ និង ថ្ងៃ៣ ខែកក្កដា នេះតែប៉ុណ្ណោះ ដោយអតិថិជន គ្រាន់តែខលទិញតាមផេក ឬ មកទិញដោយផ្ទាល់ក្នុងផ្សារទំនើប City Mall ជិតស្តាតអូឡាំក ជាន់ទី១ផ្លូវឡើងជណ្ដើរយន្ត គឺបានហ្វ្រីជាស្រេច

លោកស្រី មុន្នីនិត បានលើកឡើងថា ហេតុផលដែលលោកស្រីសុខចិត្តហ្វ្រីឈ្នួល ខណៈដែលយ ជាងប្រមាណទាំងជាង៤០នាក់ កំពុងមមាញឹកនេះ គឺដើម្បីលើកទឹកចិត្តអតិថិជនទាំងក្នុង និង ក្រៅស្រុក និង សំខាន់គឺចង់បំផុសអោយមានការគាំទ្រផលិតផលខ្មែរ គឺហូល ផាមួង និង សូត្រខ្មែរ ដើម្បីអោយមានកំណើនតែម្ដង។ លោកស្រីថា ទីផ្សារហូលផាមួងខ្មែររាល់ថ្ងៃ គឺដាច់ខ្លាំងណាស់ ហើយបណ្ដាលមកពីមានការគាំទ្រ ស្ទើរអោយជាងសម្រាកមិនបាននេះហើយ ទើបលោកស្រីសម្រេចចិត្តហ្វ្រីឈ្នួលជូនភ្ញៀវ៣ថ្ងៃ ដើម្បីអោយភ្ញៀវកាន់តែទិញហូល ផាមួងខ្មែរ កាត់ជាឈុតអោយបានកាន់តែច្រើន។ លោកស្រីថា លក្ខណ្ឌហ្វ្រីឈ្នួលកាត់ គឺសម្រាប់ភ្ញៀវលោកស្រីដែលមាននឹងដឹងតែបន្ថែមការកុម្ម៉ង់ ព្រោះពេលកន្លង ហាងមុន្នីនិត កាត់ដេរ មិនធ្លាប់សូម្បីតែបញ្ចុះនោះផងម្ដង ទើបមិនទាន់ដល់ថ្ងៃប្រូម៉ូតហ្សិនផង គឺមានការកក់ទិញឡើងចង់ផ្ទុះផេកទៅហើយ។ យ៉ាងណាមិញលោកស្រីថានឹងលក់ជូនដោយមិនកំណត់ ពោលគឺអោយតែមិនទាន់ផុតថ្ងៃ គឺហ្វ្រីឈ្នួលជូនទាំងអស់ ដើម្បីអបអរខួប៤ឆ្នាំនៃការរីកចំរើនរបស់ហាង និង ដើម្បីជួយអោយតម្បាញហូល ផាមួងខ្មែរ កាន់តែមានប្រាក់ចំណូល។

Warning
Warning
Warning
Warning

Warning.


LEAVE A REPLY

Please enter your comment!
Please enter your name here