មកទល់ពេលនេះរឿងរ៉ាវក្ដីក្ដាំង រវាង លោក ឃុំ ប៉ុណ្ណាដែត និង ភាគីម្ខាងទៀតដែលជាអ្នកជំនួញដីធ្លី ពាក់ព័ន្ធនឹងដីធ្លីពុះឡូតិ៍មួយកន្លែង ត្រូវបានដោះស្រាយហើយ ដោយមានកិច្ចសម្របសម្រួល ហើយតាមដំណឹងគឺ លោក និង ភរិយា ទទួលបានយុត្តិធម៌ តាមការចង់បាននោះផង ទើបធ្វើគូស្នេហ៍ទាំងពីររីកមុខឡើងវិញ។ មានការទម្លាយថា ក្ដីក្ដាំងរបស់អ្នកទាំងពីរ មានការជ្រោមជ្រែងផ្នែកច្បាប់ ខណៈដែល លោក ឃុំ ប៉ុណ្ណាដែត កាន់តែបង្ហាញក្ដីរំភើបនៅពេល លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចនាយករដ្ឋមន្ត្រីបង្ហោះសារ ដោយលោកចាត់ទុកថា សារដែលលោកជំទាវបង្ហោះឡើង នឹងកាន់តែជំរុញអោយប្រព័ន្ធច្បាប់ កាន់តែជំរុញ និង ធ្វើអោយរឿងក្ដីរបស់ខ្លួនពន្លឿនបានលឿន ហើយមានយុត្តិធម៌។
លោកបង្ហាញអារម្មណ៍រំភើបថា ការបង្ហោះរបស់លោកជំទាវ គឺមានអត្ថន័យខ្លាំងណាស់ ចំពោះលោក និង ភរិយា ហើយនេះក៏មានន័យថា លោកជំទាវមានការយកចិត្តទុកដាក់ខ្ពស់អ្នកតូចទាប ដែលរងការបំពានរឿងក្ដីក្ដាំង ដែលអោយលោក និង ភរិយា ទទួលបានយុត្តិធម៌។ លោកថារឿងរ៉ាវមិនទាន់ចប់ទេ តែផ្អែកតាមកិច្ចសម្របសម្រួល គឺលោកទទួលយកបានសម្រាប់ដំណោះស្រាយ ដែលផ្ទុយពីមុនដែលភាគីនោះ បានធ្វើអោយ លោក និង ភរិយា ស្ទើរតែអស់ពីខ្លួន។
គួរបញ្ជាក់ផងដែរថា សារដែលលោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរបង្ហោះនោះ គឺមានខ្លឹមសារថា “សូមថ្លែងអំណរគុណដល់លោកក្មួយ ឌួង ដារ៉ា ដែលបានខិតខំរកដំណោះស្រាយ ក្នុងរឿងរបស់កូនប្រុស ឃុំ ប៉ុណ្ណាដែត និងកូនស្រី យក់ថិតរដ្ឋា បានបញ្ចប់ដោយឈ្នះ ឈ្នះ ទាំងអស់គ្នា 🙏សូមជូនពរដល់លោកក្មួយឲ្យមានសុខភាពល្អដើម្បីបន្តជួយដល់រាស្ត្រតទៅទៀត “។