ឆ្លងកាត់ជីវិរ ប្រកបដោយភាពតស៊ូ និងស្គាល់រសជាតិជាច្រើន ពីផលលំបាក បានជម្រុញអោយស្រីស្អាត ឆន ស្រីណេត បានមើលឃើញពីតម្លៃពេលអត់។ បែបនេះហើយ ស្រីណេត បានព្យាយាមធ្វើរឿងសំខាន់មួយ អោយគេមើលឃើញ ហើយមានការ លំបាក បែបណាក៍ នាងមិនចោល ដើម្បីដើរអោយដល់គោលដៅ។

ឆន ស្រីណេត ជាអតីតបវរកញ្ញាឯកចក្រវាលជ័យលាភីរងទី១ដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម នៅពេលថ្មីៗនេះបានចេញមកប្រកាសអំពីគម្រោងថ្មីមួយ ដែលជាការប្រមូលវៃអង្គាសថវិការជួយដល់គ្រួសារក្រីក្រចំនួន ២២០គ្រួសារ នៅស្រុកកំណើតរបស់កញ្ញា។ កញ្ញាបានអះអាងថា គម្រោងនេះគឺជារៀបចំកម្មវិធី « សប្បុរសធម៌ » សុទ្ធសាធ និងក៏ជាឱកាសបានទស្សនាកម្សាន្តនៅទីដីស្រុកកំណើតរបស់កញ្ញាផងដែរ។

ក្រោយការបង្ហោះពីគម្រោងមួយនេះ គេសង្កេតឃើញមានមហាជនជាច្រើននាក់បានចាប់អារម្មណ៍ និងបានបាញ់ថវិការបរិច្ចាគមួយចំនួនទៅកាន់គណនីផ្ទាល់របស់ ស្រីណេត ផងដែរ។ ស្រីណេតបានលើកឡើងទៀតថា នាងពិតជាសូមអរគុណទឹកចិត្តដ៏ជ្រះថ្លារបស់បងៗសប្បុរសជនទាំងអស់ ដែលបានចូលរួមចែករំលែកក្តីស្រលាញ់ទៅដល់បងប្អូនខ្មែរក្រោម និងនាងសូមជូនពរឱ្យសប្បុរសជនទាំងអស់សុខភាពល្អ និងសំណាងល្អ។

កញ្ញា ឆន ស្រីណេត នៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេថា គម្រោង« សប្បុរសធម៌ »ជួយគ្រួសារក្រីក្រចំនួន ២២០គ្រួសារនៅស្រុកកំណើតនាងនេះ នឹងបិទបញ្ចប់នៅថ្ងៃកំណត់ណាមួយនោះទេ។ សម្រាប់សប្បុរជនទាំងអស់ដែលមានទឹកចិត្តចង់បរិច្ចាគអាចចូលរួមជាមួយកញ្ញាបានពីឥឡូវនេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here