ក្រោយពីជនអនាមិកចូលកាន់កាប់ហ្វេកប៊ុក ហើយបានឆាតទៅខ្ចីលុយមិត្តភក្កិនិងអ្នកសិល្បៈ លោកជំទាវ រីយ៉ា មីសែល ត្រាណេ ដែលត្រូវគេស្គាល់ថា គឺជាភរិយាលោមបណ្ឌិត្យ មីសែលត្រាណេ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជា និង ជាប្រធានសារមន្ទីរ វិទូរវិទ្យា បានប្រកាសថានឹងចាត់កាតាមផ្លូវច្បាប់នៅពេលវែកមុខជនខិលខូចនោះបាន។ លោកជំទាវកំពុងស្វែងរកអត្តសញ្ញាណជនអនាមិក ដើម្បីដាក់បណ្ដឹង បន្ទាប់ពីជននោះបានចូលកាន់កាប់ហ្វេសប៊ុករបស់លោកជំទាវ ហើយធ្វើអោយលោកជំទាវរងការអាម៉ាស់ យ៉ាងណាមិញ មកទល់ពេលនេះ លោកជំទាវ នៅមិនទាន់ស្រាវជ្រាវដឹងនៅឡើយទេ។
លោកជំទាវ រីយ៉ា បញ្ជាក់ថា លោកជំទាវ នៅមិនទាន់ទទួលយកបាននៅឡើយទេ បើទោះជាក្នុងពេលនេះ លោកជំទាវបានយកហ្វេសប៊ុក ដែលជនអនាមិកចូលកាន់កាប់មួយរយៈត្រលប់មកវិញ។ លោកជំទាវថា រងការអាម៉ាស់មិនតិចទេ ដែលលោកជំទាវត្រូវបានសង្គមផ្ដល់កិត្តិត
យស និងមានការគោរពគួរសម តែជនអនាមិក បែកជាចូលកាន់កាប់ហ្វេសប៊ុករបស់លោកជំទាវ ហើយឆាតខ្ចីលុយគេពេញក្នុងសិល្បៈ ទម្រាំតែលោកជំទាវបានដឹង។ វាចៃដន្យក្នុងប៉ុន្មានថ្ងៃមុននោះ លោកជំទាវត្រូវទៅបំពេញបេសកកម្មនៅតាមខេត្តទៀត ទើបអ្នកខ្លះទាក់ទងលោកជំទាវមិនបាន ហើយធ្វើអោយអ្នកសង្ស័យមិនអាចវែកញែកដឹងថា តើការឆាតខ្ចីលុយនោះ គឺដោយសារគេលួចចូលកាន់កាប់ ឬ លោកជំទាវមែនទែន។ លោកជំទាវបន្ថែមថា ដំណឹងលោកជំទាវឆាតខ្ចីលុយគេក្នុងសិល្បៈ និង ពីអ្នករាប់អានមួយចំនួននៅក្នុងហ្វេសប៊ុក ផ្អើលដល់សាច់ញាតិរបស់លោកជំទាវ ដោយអ្នកខ្លះស្មានថា លោកជំទាវយ៉ាងមិចបានដល់ថ្នាក់ឆាតខ្ចីលុយគេពីម្នាក់ទៅម្នាក់នោះផង។ លោកជំទាវប្រកាសថា នឹងដាក់បណ្ដឹងប្រសិនបើរកឃើញអត្តសញ្ញាណអ្នកលួចហ្វេសប៊ុកនោះ ហើយក៏នឹងប្ដឹងផងដែរ បើមានករណីនេះកើតឡើងម្ដងទៀត។
គួរបញ្ជាក់ផងដែរថា លោកជំទាវ រីយ៉ាត្រាណេ ក្រៅពីជាប្រធានសារមន្ទីរស្រាវជ្រាវមួយ ដែលស្វាមីរបស់លោកជំទាវដែលជាទីប្រឹក្សាជាន់ខ្ពស់មួយរូបផង បានសាងសង់អស់ប្រាក់ជាង២លានដុល្លារដហរដ្ឋអាមេរិក លោកជំទាវក៏ជាកូនពៅក្នុងចំណោមបងប្អូន៣នាក់ នៅក្នុងត្រកូលអភិជនមួយផងដែរ ទើបលោកជំទាវយល់ថាគឺជារឿងអាម៉ាស់ នៅពេលមានឈ្មោះថាដើរខ្ចីលុយគេពេញក្នុងសង្គមសិល្បៈ និង អ្នកលេងឆាតជាមួយ។ លោកជំទាវ និង បណ្ឌិត្យប្រវត្តិសាស្រ្តកម្ពុជា លោក មីសែល ត្រាណេ មានកូន២នាក់ ដោយកូនប្រុសវ័យ១៦ឆ្នាំ ឈ្មោះ ត្រាណេ ហ្វ្រង់ស័រ កំពុងសិក្សានៅក្នុងប្រទេសបារាំង និង កូនស្រីទី២វ័យ៨ឆ្នាំ ឈ្មោះ ត្រាណេ លីគ្រីស្ទាល់ កំពុងសិក្សានៅប្រទេសអូស្ត្រាលី ខណៈដែលបងប្រុសទី១របស់លោកជំទាវ គឺជាវិស្វករនៅក្នុងប្រទេសបារាំង និង បងប្រុសទី២ គឺជាវេជ្ជបណ្ឌិត្យ និង ជាម្ចាស់ភោជនីយដ្ឋានធំមួយ នៅក្នុងប្រទេសអូស្រ្តាលី៕