ក្រោមការអបអរ សាទរពេញទូទាំង ប្រទេស បវរកញ្ញាភេទទី៣ សៃ ហ្វុន ដែលធ្វើអោយ កក្រើកពិភពលោក នូវជ័យជម្នះ រិតតែស្តែងអោយឃើញពី ចលនា ភេទទី៣ អាចពង្រឹងខ្លួនអោយ មានសមត្ថភាពទៀត។ ជ័យជម្នះនេះ ហើយកាន់តែរុញអោយគេ មើលឃើញ និងគាំទ្រភេទទី៣ នៅកម្ពុជាក្នុងផ្លូវត្រូវ មិនអោយសង្គមម៉ាក់ងាយ។

បវរកញ្ញាភេទទី៣ សៃ ហ្វុន បានរៀបរាប់ថា ពានរង្វាន់ដែលនាងទទួលបានយកមកកាន់នៅក្នុងដៃនៅថ្ងៃនេះ មិនមែនជារបស់ខ្លួនផ្ដាច់មុខនោះទេ ប៉ុន្តែជារបស់មហាជន និងអ្នកគាំទ្រកម្ពុជាទាំងអស់ ព្រោះដោយសារការគាំទ្រដ៏លើសលប់មកលើរូបកញ្ញា ទើបកញ្ញាអាចដណ្ដើមបានពានរង្វាន់ Miss Photogenic និងបានជាប់ Top 11 ក្នុងការប្រកួត Miss International Queen Pageant 2022 នៅឯប្រទេសថៃ។ កញ្ញាបានបន្តថា ភាគីកម្ពុជាយើងទើបតែចូលរួមប្រកួតក្នុងកម្មវិធីនេះបាន ២ឆ្នាំទេ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដនៃការប្រកួតបវរកញ្ញាភេទទី៣ដែលធំបំផុតលើពិភពលោកតែម្ដង ដែលយើងអាចធ្វើបានកម្រិតនេះ។

នេះជាគម្រូ មួយដែល បង្ហាញអោយប្អូនៗភេទទី៣ ទាំងពួងយក ឧទាហរណ៍ ហើយគិតែរឿងល្អ មានប្រយោជន៍ ដល់សង្គម និងមានកិត្តិយស ខ្លួនឯង និងក្រុមគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here