កាលពីថ្ងៃ៨ កក្កដា ឆ្នាំ២០២២ អតីតពីធីករ VJ រតនា បានបង្ហោះសារជូនពរភរិយាជាទីស្រលាញ់របស់ខ្លួន អមដោយរូបភាពអាពាហ៍ពិពាហ៍ជាច្រើនសន្លឹក។ តាមរយៈរូបភាពនោះ ក៏បង្ហាញថា នៅសល់ត្រឹមតែមួយខែទៀត អ្នកទាំងពីរក៏ដល់ខួបអាពាហ៍ពិពាហ៍ផងដែរ។ យ៉ាងណាអ្វីដែលគេចាប់អារម្មណ៍បំផុត គឺពាក្យពេចន៍ដែលលោកបានបង្ហោះ ដោយខ្លឹមសារគឺនៅតែរក្សាដដែល គឺលោកបានចាត់ទុកជាថ្លើមប្រម៉ាត់ដ៏សំខាន់ ខណៈដែលលោកក៏នៅតែបង្ហាញពីគុណតម្លៃរបស់ភរិយា ដោយមិនខ្វល់រឿងអ្នកណាថា លោករីកចំរើន និង មានជីវភាពលូយឆាយសព្វថ្ងៃ គឺជាការពុះពាររបស់ភរិយាជាសំខាន់។ លោកបានសរសេរថា «រីករាយ​ថ្ងៃ​កំណើត​ ម្ចាស់​ក្សត្រីយ៍​របស់បង​ 💖
មានអូន​ បង​ មាន​ ដង្ហើម​ អត់អូន​ ជីវិត​បង​ ស្មេីរ​ 0 💖 អូន​ ជា​ បេះដូង​បង​ ស្រលាញ់អូន​ ដល់​ ដង្ហើម​ឈប់ដក💖»។ ពាក្យប៉ុន្មានឃ្លារបស់លោក បើទោះជាខ្លី តែមានន័យស៊ីជម្រៅ និង ពោរពេញដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ ហើយពាក្យពេចន៍ទាំងនេះ ក៏ពិតជាធ្វើអោយអ្នកនាង លីសា ដែលជាភរិយា និង ជាម្ដាយរបស់កូនៗរបស់លោក ពិតជារំភើបមិនតិចឡើយ ហើយក៏ត្រូវគេជឿថា នេះជាកាដូ ដែលភរិយារបស់លោកចង់បានច្រើនជាង របស់ជាកាដូនោះផងដែរ។ ក្រោយការបង្ហោះនេះ គេឃើញអ្នកក្នុងសិល្បៈច្រើនណាស់ ចូលខំមិនអបអរ ហើយភរិយារបស់លោក ដែលជាតារាអនឡាញមួយ ក៏ចូលទៅបញ្ចេញមតិដោយក្ដីរំភើបណាស់ដែរ។

គួរបញ្ជាក់ផងដែរថា ក្រោយពីលាឈប់ពីសិល្បៈ លោក VJ រតនា បានទៅប្រឡូកក្នុងវិស័យដីធ្លី ហើយបើទោះជាលោកមានលទ្ធភាពរកចំណូលបានច្រើន ធ្វើអោយជីវភាពគ្រួសារឈានឡើង ក៏លោកនៅតែសរសើរថា ថវិកាទិញរបស់របរសំខាន់ៗ គឺជាការប្រឹងប្រែងរបស់ភរិយា៕

LEAVE A REPLY

Please enter your comment!
Please enter your name here