បន្ទាប់ពីបើកចំហរស្នេហា ពេលនេះតារាសម្ដែងទម្រង់មុខកូនកាត់ កញ្ញា ហុក សូម៉ានីតា ហៅ សូស៊ីតា បានកំណត់ថ្ងៃចូលរោងការហើយ។ កញ្ញា សូម៉ានីតា លើកឡើងថា តាមគម្រោងនាង និងគូស្នេហ៍ នឹងចូលរោងការនៅបំណាច់ឆ្នាំក្រោយនេះហើយ ស្របពេលដែលចំណងស្នេហ៍របស់ពួកនាងក៏កាន់តែមានទំនាក់ទំនងល្អប្រសើរ និងការយល់ចិត្តគ្នាកាន់តែច្បាស់។នាងបញ្ជាក់ថា អនាគតស្វាមីរបស់នាង គឺជាអ្នកធ្វើការនៅ Mars Auto Sipping ដែលជាក្រុមហ៊ុនដឹកជញ្ជូនរថយន្តពីអាមេរិក ហើយកាន់តំណែងកាន់ផ្នែកទីផ្សារ។ នាងថា ទំនាក់ទំនងរវាងនាងនិង គូស្នេហ៍ គឺកើតឡើងមួយរយៈពេលខ្លី ប៉ុន្តែនាងយល់ថា គូស្នេហ៍របស់នាងជាមនុស្សល្អ រួសរាយ ហើយស្មោះត្រង់ជាមួយគ្នា ហើយជាមនុស្សដែលគិតពីការងារច្រើន។
សូស៊ីថា បន្តថា គាត់តែងតែដាស់តឿនខ្ញុំកន្លែងណាដែលមិនល្អ គាត់តែងតែអោយតម្លៃនាង ហើយគាត់ជាមនុស្សប្រុសលល្អដែលនាងចង់បាន។ នាងថា រយៈពេលស្គាល់គ្នាគឺខ្លីទេ តែគឺមានន័យសម្រាប់យើងទាំងពីរ ខ្ញុំស្រលាញ់គាត់ពិតមែន ដែលខ្ញុំមិនដែលគិតទៅលើបុរសណាម្នាក់ តែសម្រាប់គាត់ខ្ញុំគោរព ស្រឡាញ់។ ដោយឡែកពាក់ព័ន្ធការប្រឡូកសិល្បៈវិញ នាងបញ្ជាក់ថា អនាគតស្វាមីរបស់នាងក៏មានការប្រចែប្រច័ណ្ឌផងដែរ នៅពេលដែលនាងថតឈុតអោបថើបជាមួយតារាប្រុសនានា ប៉ុន្តែដោយសារការយល់ចិត្តគ្នា និងការយល់ពីការងារសិល្បៈនោះ ទើបគូស្នេហ៍របស់នាងក៏បានបើកភ្លើងខៀវសម្រាប់អោយនាងបន្តអាជីពសិល្បៈនេះដដែល។ សម្រាប់ការកំណត់ពេលរៀបការនោះ នាង និងគូស្នេហ៍ក៏មិនទាន់កំណត់ពេលវេលាច្បាស់ថាខែណានៅ ខែណានោះដែរ ប៉ុន្តែនឹងមិនអោយហួសពីឆ្នាំក្រោយទេ ដើម្បីកុំអោយទុំជោ។