កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២២ សមាគម ព្រះធម៌ ដើម្បីអប់រំយុវជន បានរៀបចំកម្មវិធី ជួបជុំសមាជិកជាង២០០នាក់ជាលើកដំបូង ដើម្បីចូលរួមលើកស្ទួយព្រះពុទ្ធសាសនា តាមរយៈការសន្ទនាធម៌ ដោះស្រាយបញ្ហា ឆ្ងល់ សង្ស័យរបស់ពុទ្ធបរិស័ទដ៏ច្រើន។ នៅក្នុងថ្ងៃនោះ លោកឧកញ៉ា យ៉ន សេងហាន ស្ថាបនិកសមាគម និង ជាទីប្រឹក្សាសម្ដេចព្រះសង្ឃរាជ ធម្មយុត្តកនិកាយ ក៏បានថ្លែងសន្ទរកថា បង្ហាញពីបុព្វហេតុ ដែលនាំអោយកកើតសមាគមនេះ និង បង្ហាញពីគោលដៅ នៃការរៀបចំកម្មវិធីនេះផងដែរ។ ។ ព្រះសទ្ធម្មវង្សាចារ្យ ខៀវ ម៉ាលីន ព្រះរាជាគណថ្នាក់កិត្តិយស គណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក៏ថ្លែងចំណាប់អារម្មណ៍ និង ផ្ដល់ព្រះធម៌ ជាការក្រើនរម្លឹកផ្នែកស្មារតីផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់ កម្មវិធីទាំងមូលក៏មានវត្តមាន ព្រះញាណសត្ថា សំ សុផល នាយរងពុទ្ធកវិទ្យាល័យ សុរាម្រឹត នៃព្រះរាជាណាចក្រកម្ពុជា និង រួមមាន គ្រូធម្មចារ្យ ជាច្រើនរូបទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here