កាលពីល្ងាចថ្ងៃទី 14 ខែសីហា ឆ្នាំ2020 មុននេះការប្រកួត Miss Grand Cambodia ដែលប្រគល់សិទ្ធផ្ដាច់មុខដោយក្រុមហ៊ុនមហាហង្សបានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តជាផ្លូវការហើយដោយជម្រើសបានបេក្ខនារីចំនួន 25រូបជាបេក្ខនារីពេញសិទ្ធិ និង5រូបជាបេក្ខនារីបម្រុង។ បេក្ខនារីដែលជម្រើសបានទាំង 30រូបនេះនឹងធ្វើការប្រកួតផ្ដាច់ព្រ័តនៅថ្ងៃទី26 ខែកញ្ញាដែលនឹងប្រារព្ធធ្វើឡើងនៅស្តាតអូឡាំពិក។
លោក អ៉ិន សុភិន អគ្គនាយកកម្មវិធី Miss Grand Cambodia ឆ្នាំ2020 បានថ្លែងបញ្ជាក់ថា ក្រោយពីជម្រើសបានបេក្ខនារី 25រូបពេញសិទ្ធិនិង5រូបបម្រុងនេះ បេក្ខនារីទាំងនេះមិនតម្រូវឱ្យស្នាក់នៅហ្វឹកហាត់រួមគ្នានោះទេ ដើម្បីជៀសវាងជម្ងឺកូវីត១៩។ លោកបានទាំងលើកឡើងថា បេក្ខនារីដែលឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែមានសមត្ថភាពទាំងផ្នែកអង់គ្លេស ទាំងសមត្ថភាពលើវេទិកា និង ភាពក្លាហាន។ បេក្ខនារីដែលជាប់មួយចំនួនក៌ជាតារាអាជីព ដែលមានទេពកោសល្យផងដែរ។
លោករំពឹងថា ផលិតកម្មមហាហង្ស នឹងផលិតបានបេក្ខនារីតំណាងប្រទេសមួយរូប ទៅប្រកួត Miss Grand International 2020 នៅប្រទេសវេណេហ្សូអេឡា នៅខែតុលា ក្នុងឆ្នាំ2020 ដែលមានសមត្ថភាព ដើម្បីមុខមាត់ជាតិ ដោយលោក និង ក្រុមការងារ នឹងប្រឹងផលិតឈុតតំណាងជាតិ អោយល្អ ដើម្បីទទួលបានភាពលេចធ្លោរមួយ នៅក្នុងការប្រកួតនោះ។