ស្រីស្អាតមកពីប្រទេស អាហ្វ្រិចខាងត្បូង ត្រូវបានប្រកាសជាផ្លូវការ អោយក្លាយជាម្ចាស់មកុដ កញ្ញាឯក Miss supranational 2022 ជាផ្លូវការ។ នាងមានភាពឆ្លាតវៃជាងគេ ហើយគ្រប់វគ្គ ដែលនាងរំលេចឡើងឃើញថា មានភាពលេចធ្លោ ទើបក្លាយជាម្ចាស់ជ័យលាភី។
គួរអោយសោកស្តាយ ដែលខាងប្រទេសកម្ពុជាយើង មិនអាចឡើងដល់វគ្គ បន្តបន្ទាប់បាន បើទោះបេក្ខភាពយើង មានកញ្ញា អុិន លក្ខិណា ជាអ្នកមកប្រឡងហើយតាំងចិត្តពុះពារបែបណា។ នាងបានត្រឹមតែស្វែងយល់បទពិសោធន៍ ដែលបានឃើញផ្ទាល់នៅលើឆាកអន្តរជាតិ។ ហ្វេនៗ និងអ្នកគាំទ្រ បានត្រឹមតែខកចិត្តហើយលើកទឹកចិត្តនាង ដែលតស៊ូអស់ហើយពីក្នុងខ្លួន ហើយក៍មានការត្រៀមខ្លួនមុនដែរ។
ម្ចាស់មកុដបានទៅ អាហ្វ្រិចខាងត្បូង លេខ២ស្រីស្អាតប្រទេសថៃ លេខ៣កញ្ញាមកពីប្រទេសវៀតណាម លេខ៤ ប្រទេសឥណ្ឌូនេសុី លេខ៥ប្រទេស វេណេហ្សូអេឡា។ យើងនៅចាំស្ទង់លទ្ឋផល បេក្ខជនយើងម្នាក់ទៀត ក៍កំពុងប្រកួតកម្មវិធីនេះដែរ។