បុរសឯកមកពីប្រទេសCuba បានក្លាយជាម្ចាស់ពាន ក្នុងកម្មវិធី Mister Supranational 2022 បន្ទាប់ពីបានឆ្លងកាត់ការបង្ហាញខ្លួនច្រើនលើក។ នេះជាកិត្តិយសធំមួយ របស់ប្រទេសឃ្យូបា ដែលបានទទួលតំណែង ដ៍ល្អមួយនេះ លំដាបពិភពលោក។
បុរសឯកឃ្យូបានេះ បានយកឈ្នះចិត្តគណៈកម្មាការ ដោយបានក្លាយជាម្ចាស់ពានហើយបានធ្វើឈ្នះ គ្រប់វិញ្ញាសា ដែលបានដាក់មក។ មានបុរសឯក ដ៍សង្ហារ មុតមាំជាច្រើន មកពីប្រទេសនានា មកជុំគ្នា បង្ហាញសមត្ថភាព ដោយម្នាក់ៗបានតាំងចិត្តថា និងយកជ័យជម្នះដូចគ្នា។ នៅទីបំផុតតួឯកពិតប្រាកដ បានទៅលើបុរសឯកខាងលើប្រកបដោ យកែវភ្នែកទាក់ទាញ។ចំណែកបុរសឯកកម្ពុជាយើង ក៍ចូលរួម នៅប្រទេស ប៉ូឡូញដែរ ដោយមិនបានជាប់លំដាប់អ្វីឡើយ ទោះខិតខំអស់ពីខ្លួន។
លេខ១ឃ្យូបា លេខ២ប្រទេសឥណ្ឌូនេសុី លេខ៣ប្រទេសក្រិច លេខ៤ប្រុសទេសមុិចសុីកូ និងលេខ៥ប្រទេសពេរ៉ូ។