កាលពីរសៀលថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ2024 មុននេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការគាំទ្រដោយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាចោមចៅ) បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន 2,701 នាក់ និង ដើម្បីអបអរខួបគម្រប់ 10 ឆ្នាំនៃការបង្កើត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) អញ្ជើញជាអធិបតីនៅក្នុងថ្ងៃដ៏មហោឡារិកនេះ។
មិនតែប៉ុណ្នោះក៏មានវត្តមានឯកឧត្តម លោកជំទាវជាអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាលទីព្រឹក្សាជាន់ខ្ពស់ សមាជិក សមាជិកា សម្ព័នគ្រូពេទ្យ ស.ស.យ.ក ដែលត្រូវបញ្ចូលបន្ថែមថ្មីទាំង 2,701 រូបចូលរួមយ៉ាងអធឹកអធមផងដែរ។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង នវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍គណកម្មាការកណ្ដាល ស.ស.យ.ក និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានសម្ដែងនូវក្ដីសមនស្សរីករាយជាពន់ពេកជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) ក្នុងថ្ងៃខួបគម្រប់ 10 ក៏ដូចជាថ្ងៃរាប់បញ្ចូលនូវសមាជិកថ្មីនៃ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្ទាប់ពីក្រុមការងារគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ ការងារសង្គម និង ការលើកកម្ពស់សុខាមាលភាពប្រជាជនកម្ពុជា ជាពិសេសនូវក្នុងបរិបទកូវីដ19នាពេលកន្លងទៅនេះ។
ឯកឧត្តម ហេង សុខគង់ បានលើកឡើងនូវរបាយការណ៍មួយចំនួនស្ដីអំពីលទ្ធផលក្នុងរយៈពេល១០ឆ្នាំមកនេះ ដែលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សម្រេចបានក្នុងនោះរួមមាន ពិនិត្យ ព្យាបាល និងវះកាត់ បានចំនួន ៣៦៨ លើក នៅទូទាំង ២៥រាជធានីខេត្តនិង១៧មណ្ឌលកុមារកំព្រា ផ្តល់វ៉ាក់សាំងជំងឺនានា ជាពិសេសជំងឺកូវីដ-១៩ ផ្តល់ការពិគ្រោះយោបល់ និងលើកទឹកចិត្តតាមប្រព័ន្ធអនឡាញ (Online) រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសន្និសីទថ្នាក់អន្តរជាតិជាដើម។
បន្ទាប់ពីបានទទួលនូវសេចក្តីសម្រេចស្តីពីការប្រកាសទទួលស្គាល់ សមាសភាព សមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ចំនួន ២ ៧០១រូប ពីឯកឧត្តម ហ៊ុន ម៉ានី រួចមក លោកប្រធានសាខាសាកលវិទ្យាល័យអន្តរជាតិ ក្នុងនាមតំណាង សមាជិក សមាជិកាថ្មីទាំងអស់ ក៏បានមានមតិប្តេជ្ញាចិត្តយ៉ាងមុតមាំលើកិច្ចការងារមួយចំនួនផងដែររួមមាន គោរពអនុវត្តការងារស្របតាមថ្នាក់ដឹកនាំ បង្កើនសាមគ្គីផ្ទៃក្នុង បំពេញតាមតួនាទីវិជ្ជាជីវៈដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងចូលរួមវគ្គបណ្តុះបណ្តាលនានាបន្ថែមទៀត។
ខាងក្រោមនេះគឺជាសេចក្ដីប្រកាសពីកម្មវិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សាខាមន្ទីរពេទ្យ និង សកលវិទ្យាល័យ និង សម្មិទ្ធផលយ៉ាងច្រើនដែលសម្ព័ន្ធក្រុមគ្រូពេទ្យ ស.ស.យ.ក បានចូលរួមយ៉ាងសកម្ម៖