អ្នកស្រី ម៉េត សុផល បានកែប្រែជីវភាពពីអតីត អ្នកលក់ចាប់ហួយ មកជាម្ចាស់ដេប៉ូគ្រឿងសម្អាងរបស់ក្រុមហ៊ុន CTM Skincare នៅស្រុកបាធាយ ខេត្តកំពង់ចាម យ៉ាងកាលីបហើយជោគជ័យត្រឹមរយៈពេល 4ខែប៉ុណ្ណោះអ្នកស្រីមានលទ្ធភាពទិញបានរថយន្តមួយគ្រឿង តម្លៃជិត ៤ម៉ឺនដុល្លារដ៏ទំនើបគួរឱ្យសរសើរ។ នេះជាម្ចាស់ដេប៉ូ របស់ ផលិតផល CTM Skin Care ដែលបានបណ្ដាក់ទុនជាមួយ អ្នកស្រី ណើ ចាន់ត្រា ដែលម្ចាស់ប្រេនផ្ដាច់មុខរបស់ក្រុមហ៊ុន ដាណា ទ្រី ។

អ្នកស្រី ណើ ចាន់ត្រា ម្ចាស់ប្រេន CTM Skin Care បានបង្ហាញការអបអរសាទរ បន្ទាប់ពីអ្នកស្រី ម៉េត សុផល បង្ហោះថាទិញរថយន្តថ្មី តម្លៃជាង៣៩០០០ដុល្លារ។ អ្នកស្រីចាត់ទុកថា នេះគឺជាជោគជ័យមួយរបស់ម្ចាស់ដេប៉ូប្រចាំនៅស្រុកបាធាយ ដោយអ្នកស្រីអះអាងថា អ្នកស្រី ម៉េត សុផល ក៏ត្រៀមក្លាយជាម្ចាស់ដេប៉ូខេត្តកំពង់ចាមផងដែរ ដោយសារតែម្ចាស់ដេប៉ូនៅបាធាយរូបនេះ ត្រូវបានអ្នកស្រីកត់សម្គាល់ថា ក៏មានសមត្ថភាពក្នុងការពង្រីកទីផ្សារ និង គ្រប់គ្រងកូនក្រុម បានល្អ ក្នុងរយៈពេល៤ខែ តាំងពីបានបណ្ដាក់ទុន។

អ្នកស្រីថា អ្នកស្រី ម៉េត សុផល ដែលមានស្រុកកំណើត នៅភូមិភ្នំតូច ស្រុកបាធាយ ខេត្តកំពង់ចាម គឺជាតំណាងចែកចាយមួយរូបរបស់ប្រេន CTM Skin Care ដែលមានសមត្ថភាពខ្លាំង ដោយកាលពីមុន គ្រាន់តែជាអាជីវករលក់ចាប់ហួយនៅផ្ទះប៉ុណ្ណោះ ប៉ុន្តែពេលនេះ បានក្លាយជាបុគ្គលដែលមានសមត្ថភាពរកប្រាក់បានរាប់ម៉ឺនដុល្លារ បន្ទាប់ពីក្លាយជាម្ចាស់ដេប៉ូផ្ដាច់ស្រុក នៅក្នុងខេត្តកំពង់ចាម ដោយអ្នកស្រីថា ជោគជ័យនេះ នឹងកាន់តែខ្លាំង នៅពេលក្លាយជាអ្នកផ្ដាច់ដេប៉ូខេត្ត នៅខេត្តកំពង់ចាម។ អ្នកស្រីថា រថយន្ដដែលអ្នកស្រី ម៉េត សុផល បានទិញកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០២០ នោះ គឺជារថយន្តស៊េរី ឆ្នាំ 2020 តម្លៃ 39000 ដែលជាសមិទ្ធផលមួយថ្មី ក្រោយបណ្ដាក់ទុនជាមួយ CTM Skin Care ដែលជាផលិតផលមួយរបស់ក្រុមហ៊ុន ដាណា ទ្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here