ដោយមើលឃើញថា កូនស្រី ជ្រើសរើសត្រូវ ចំពោះបុរស ត្រូវចិត្តហើយ ចាស់ទុំយល់ថា មានលក្ខណៈល្អច្រើន ទើបសម្រេចចិត្តដាក់ផែនការចូលរោងការតែម្តង។ ម្ល៉ោះហើយមិនដឹងថា អតីត តារាសម្តែង កែវ កល្យាណ រីកមុខបែបណានោះទេដែលជិតការកូន ព្រោះនេះជាអ្វីដែលឪពុកម្តាយគ្រប់រូបចង់ឃើញ។
អ្នកគាំទ្រ មួយចំនួន មានការ ភ្ញាក់ផ្អើល ខ្លាំង បន្តិចដែរ នៅពេលដែល តារាចម្រៀង លោកយ៉ែម សំអូន បានចេញមកទម្លាយ តាម រយៈបណ្ដាញ សង្គមថាក្រុម គ្រួសារ អ្នកស្រីកែវ កល្យាណ បានផ្ដល់ សេចក្ដី ទុកចិត្ត និងពេញចិត្តសេវាកម្ម កញ្ចប់ធំ សម្រាប់ ពិធីរៀប មង្គលការកូនស្រីសម្លាញ់ គឺ កញ្ញកែវ ឡាវីញ ។ តើបុរសរូប ណាទៅ មាន សំណាងបានក្លាយជាម្ចាស់បេះដូង របស់តារាសម្ដែង ដ៏ស្រស់សោភា កែវ ឡាវីញ?
អនាគតស្វាមី លោក ហម លៀងហេង បានសេពគប់ និងស្គាល់ គ្នាយូរគួរសម ហើយដែរដូច្នេះ នេះគឺជា ពេលវេលាមួយ សមរម្យ ហើយសម្រាប់ អ្នកទាំងពីរគិតគូ អនាគតរួម គ្នានោះ ។ហម លៀងហេង គឺជា អតីតនិស្សិតជំនាញManagement information systemនៃ វិទ្យាស្ថាន SETEC លោកគឺជាកូន ប្រុសច្បងនៅ ក្នុង គ្រួសារ ដែលមាន បងប្អូន៣នាក់ ប្រុស ម្នាក់ និងស្រី២ នាក់។
សម្រាប់អ្នកគាំទ្រកញ្ញា កែវ ឡាវីញ មិន សូវជាប្លែក ចិត្តប៉ុន្មាននោះឡើយ ព្រោះ លោក តែងតែមានវត្តមានក្នុងកម្មវិធីឬ ដំណើរកម្សាន្តនានារបស់ ក្រុមគ្រួសារ លោកស្រី កែវ កល្យាណ ជានិច្ច ត្រយងសូមជូន ពរឱ្យ អ្នកទាំង ពីរស្រលាញ់គ្នារហូតតទៅ។