ក្រោយបញ្ចប់ការប្រលងបវរកញ្ញា វ័យក្មេង Miss Preteen Cambodia 2022 តារាសម្ដែងវ័យ១២ ឆ្នាំ ប្អូនស្រី សូហ្វៀរ៉ា ហៅ ប្រណម្យ ដែលគេស្គាល់ថា គឺជាកូនខ្មែរកាត់រុស្ស៊ី បានប្រកួតជាលេខ៣ ឬ ពាន 2nd Runner Up គួរអោយចាប់អារម្មណ៍ ថ្វីត្បិតតែនាងមិនបានជាប់ជាម្ចាស់មកុដ ដូចក្ដីស្រម៉ៃ។ ប្អូនស្រី ត្រូវបានគេសរសើរថា ស្អាត និង មើលទៅស្រស់ស្អាតយ៉ាងខ្លាំង នៅក្នុងការប្រកួត ដែលចម្រុះដោយយុវតីក្មេងៗ ស្អាតៗ និង ឆ្លាតៗពូកែៗ។ អ្វីដែលគួរអោយកត់សម្គាល់ គឺនាងតូចទទួលបានពានម្នាក់ឯង និង ទទួលបានការចាប់អារម្មណ៍លេចធ្លោជាម្ចាស់មកុដទៅទៀត។ មានការព្យាករណ៍ថា ប្រសិនបើនាងកុំភ័យ ហើយឆ្លើយសំនួរអោយបានល្អជានេះ គឺតំណែងម្ចាស់មកុដ ពិតជាស្ថិតក្នុងដៃរបស់នាង ដោយសារតែនាងមានទាំងព្រម ទាំងសម្រស់ ទាំងកម្ពស់ ទាំងចំណេះដឹងផ្នែកភាសា និង ជំនាញសិល្បៈ ផ្នែករបាំបុរាណ ព្រោះនាងជាសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ។ ក្នុងនោះនាងក៏មានប្រជាប្រិយភាពក្នុងចង្កោមហាជនជាងម្ចាស់ជ័យលាភីផ្សេងទៀតផងដែរ ទើបជារឿងគួរអោយស្ដាយដែលនាងបានត្រឹមលំដាប់រងលេខ២។