កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២២ តារាចម្រៀង លោក ENO និងម្ចាស់គម្រោង SV ENO ពិភពដីឡូតិ៍ផ្សារត្រាចថ្មី បានរៀបចំពិធីចែកអំណោយរហូតដល់ ១២០គ្រួសារ នៅលើទីតាំងគម្រោង ដែលស្ថិតនៅខាងក្រោយផ្សារត្រាច ក្នុងខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហួសភ្នំឧត្តុង្គ និងត្រឹមតែប៉ុន្មានម៉ែត្រ ពីផ្លូវជាតិលេខ៥។ ពិធីដែលបានធ្វើឡើងនោះ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកស្រី តែ ស៊ូវួច ដែលជាអគ្គនាយិកា និងជាម្ចាស់គម្រោង ទើបតែតែងតាំងលោកជា B.A។
នៅក្នុងពិធីនោះ លោកស្រី តែ ស៊ូវួច បាប់លើកឡើងថា ដោយសារតែលោកស្រី និងតារាចម្រៀង លោក ENO ក្រោយពីចាប់ដៃ គឺចង់ចែកទានមួយរួមគ្នា ទើបលោកស្រីរៀបចំអោយមានការចែកអំណោយនេះ ខណៈដែលលោកស្រីចាត់ទុកថា នេះគឺជារួមចំណែកលះបង់មួយដ៏ល្អ ដើម្បីជាគំរូ។ លោកស្រីក៏គម្រោងធ្វើទានបែបនេះជាមួយលោក ENO ដើម្បីអោយកាន់តែបានរួមគ្នាចែករំលែកក្ដីស្រលាញ់អោយកាន់តែច្រើននោះផងដែរ។
តារាចម្រៀង លោក ENO បានលើកឡើងថា លោកពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលបានធ្វើចែករំលែកក្ដីស្រលាញ់ចំពោះពលរដ្ឋនៅក្នុងសហគមន៍ នៅក្នុងតំបន់ដែលលោកធ្វើជា B.A អោយគម្រោង អេសវី។ នេះក៏ចាត់ថាជាការអបអរតំណែងរបស់លោក ក្រោយពេលត្រូវបានលោកស្រី ជាម្ចាស់គម្រោងតែងតាំងជា B.A សម្រាប់គម្រោងអចលទ្រព្យដ៏ធំមួយនេះផងដែរ។





















