ស្របពេល ដែលប្រជាជន កម្ពុជា កាន់តែយល់ដឹងពីសុខភាព ច្រើនឡើងៗ តែងតែរំពៃ រកនូវប្រភេទអាហារ សាច់ ដែលមានគុណភាព និង ធម្មជាតិច្រើន បំពេញសុខភាពអោយមាំ។ យ៉ាងណាមិញ ក្នុងចំណោម ក្នុងចំណោម អាហារបំប៉ន សុខភាពរឹងមាំ យើងឃើញថា ប្រភេទ អាហារមួយ ដែលលោក អ្នកកម្រដឹង បានវាយលុក ទីផ្សារកម្ពុជា នោះជា ប្រភេទ ពងត្រី Caviar ដ៏មានរសជាតិ និងគុណភាព។
ប្រសិនបើ លោកអ្នកមិនធ្លាប់ សាកល្បង អាហារ ប្រភេទពងត្រី ដែលនាំពីក្រៅស្រុកនេះ នោះលោកអ្នកមិនទាន់ដឹងថាបែបណា ឬគ្រាន់តែយល់ថាជាការប្រូម៉ូដឭតែគេថា ។ ដែលធាតុពិត ពងត្រី Caviar បានចរាចរ មកកម្ពុជា យើង តាមរយៈក្រុមហ៊ុនមួយជិត១ឆ្នាំមកហើយ ដោយបានអតិថិជនមួយចំនួន ទទួលការសារទរ និងលើកតម្លៃថា ពិតជាអាហារប្រកបដោយសុខភាព និងថាមពររឹងមាំដល់រូបរាងកាយ។
កញ្ញា Huy Jenny ជាស្ថាបនិក Leak Khmer Artisan និង ម្ចាស់ក្រុមហ៊ុននាំចូល Caviar Dominion (Cambodia) Ltd បានគូស បញ្ជាក់ថា ព្រោះតែកញ្ញា និយម ដើរលេង ជុំវិញពិភពលោក និងជា មនុស្សចូលចិត្តញាំ ទើបបណ្តាលអោយបាន ប្រទះ ពងត្រីខាងលើពី ប្រទេស រ៉ូស្សី ដែលលក់នៅប្រទេស សឹង្ហបុរី ។ នៅទីបំផុតក៏ សម្រេចនាំចូល មកទីផ្សារស្រុកខ្មែរចាប់ពីពេលនោះមក។ កញ្ញាថ្លែងថា ស្រុកយើងនៅមិនទាន់ស្គាល់ពងត្រីដ៍ មានអត្ថប្រយោជន៍នេះទេ លើកលែងតែអ្នកមានៗខ្លះគាត់ដឹងប៉ុណ្ណោះ។ ម្ល៉ោះហើយទើបខាង ក្រុមហ៊ុនកញ្ញា សូមចូលរួមចែករំលែកដំណឹងនេះ ដូចចែករំលែក សុខភាពល្អៗដល់បងប្អូនប្រជាពលរដ្ឋហើងទាំងមូល។ ពងត្រីនេះ ជាបុព្វបុរសយកចេញពីត្រីឆ្លាមដែល មានកន្លែងកសិដ្ឋានចិញ្ចឹម លើពិភពលោក មាននៅ រ៉ូស្សី អុីរ៉ង់ ចិន ដែលមានការវិចខ្ចប់នៅ ឌូប៉ៃ រួចនាំចូលមកហុងកុង។ បន្ថែមពីនេះយើងមានការនាំចូល មកកម្ពុជាយើងបានប៉ុន្មានលើកមកហើយ ។ ជាពិសេសនិងរៀបចំពិធី ប្រកាសសម្ពោធ នាដើមខែតុលា ឆ្នាំ២០២០នេះ។
ពងត្រី គឺជាប្រភពវីតាមីននិងសារធាតុរ៉ែរួមមាន អូមេហ្គា3 ដែលជួយលើកកម្ពស់ប្រព័ន្ធសរសៃប្រសាទ ចលនារបត់ឈាមនិងប្រព័ន្ធភាពស៊ាំ ជំនួយឱ្យមានសុខភាពរាំងមាំ។ ពងត្រី ត្រូវបានណែនាំឱ្យមនុស្សពេញវ័យទទួលទានជាប្រចាំថ្ងៃ ដើម្បីឱ្យរាងកាយទទួលបានគ្រប់គ្រាន់នូវវីតាមីន B12 រួមជាមួយសារធាតុចិញ្ចឹមផ្សេងទៀតដូចជា វីតាមីន A, E, B6, ជាតិដែក, ម៉ាញ៉េស្យូមនិងសេលេញ៉ូម។
តាមការអះអាងព័ត៌មានសុខភាពប្រទេសកាណាដាឱ្យដឹងថា វាគឺជាត្រីដែល៖
•ជួយបណ្ដុះកោសិកាសរីរាង្គ
•ជាប្រភេទអាហារដែលគ្មានសារធាតុថ្នាំសម្លាប់សត្វល្អិត តែសម្បូរ អ័រម៉ូន សារធាតុប្រឆាំងរ៉ាឌីកាល់សេរី
•សាច់ត្រីសហើយក្រាស់ មានរសជាតិស្រាល ជំនួយដល់បេះដូងឱ្យខ្លាញ់ល្អពណ៌មាសដែលល្អបំផុតចំពោះសុខភាព
•ជាប្រភពប្រូតេអ៊ីន
•មានផ្ទុកសារធាតុចិញ្ចឹមដូចជា អូមេហ្គា3, វីតាមីនA,B12,E, កាល់ស្យូម សេលេញ៉ូមនិងជាតិដែក ដែលជួយលើកកម្ពស់ឆ្អឹង ធ្មេញនិងប្រព័ន្ធភាពសាំការពាររាងកាយឱ្យមានសុខភាពល្អ។
ត្រី Sturgeon និងត្រីដទៃទៀត គឺមានផ្ទុកសារធាតុអាស៊ីតខ្លាញ់អូមេហ្គា3 អាស៊ីត eicosapentaenoic (EPA) និងអាស៊ីត docosahexaenoic (DHA) ដូចគ្នា។ តែមានភ័ស្តុតាងថ្មីៗមួយបានបង្ហាញថា ការទទួលទានត្រី Sturgeonគឺទទួលបាន EPA និង DHA ខ្ពស់ដែលសម្បូរនៅក្នុងពងត្រីច្រើនជាង ហើយអាចជួយជំរុញមុខងារបេះដូងឱ្យមានសុខភាពរឹងមាំ។ ការទទួលទានត្រី មានសម្ព័ន្ធភាពផ្សារភ្ជាប់ជាមួយការរួចផុតពីហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងភ្លាមៗ។ ចំពោះក្រុមមនុស្សដែលមានសុខភាពរឹងមាំ និងមានភស្តុតាងនៃការទទួលទានសាច់ត្រីជាប្រចាំ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបម្រុងនឹងតាំងគ៌ភ គឺពិតជាសំខាន់សម្រាប់ការលូតលាស់របស់កូនក្នុងផ្ទៃ។
ប្រភេទពងត្រី Caviar ល្អបំផុតត្រូវបានរកឃើញនៅក្នុងត្រី៖
• Beluga (ត្រីបាឡែនខៀវមាននៅមហាសមុទ្រ)
• American White (ប្រភេទត្រីសនៅសមុទ្រទ្វីបអាមេរិក)
• American Hackleback (ត្រីសមុទ្រមានស្បែកខ្មៅ និងពងខ្មៅ)
• Wild Paddlefish Caviar (ជាប្រភេទត្រីមានពងខ្មៅ រស់នៅក្នុងទឹកព្រៃ)។
ពងត្រីCaviarមានគុណប្រយោជន៍ចំពោះសុខភាព៖
1-ប្រភពអាស៊ីតខ្លាញ់អូមេហ្គា3
2 -សេលេញ៉ូមខ្ពស់ជាងត្រីធម្មតា
3 -ជាប្រភពវីតាមីនB12
4-ជំរុញដល់សុខភាពផ្លូវចិត្តបានល្អប្រសើ
5-ល្អបំផុតសម្រាប់អ្នកជំងឺមហារីក
6-ប្រឆាំងភាពចាស់ជាងវ័យ
នេះជាអត្ថប្រយោជន៍ដ៏សំបូរបែបរបស់ផលិតផលនេះ ដែលលោកអ្នកខ្លះ មិនបានដឹង។
Careful scammer
Very nice
Very nice
Jenny 👋👍
👍
😗
Nice content