តារាចម្រៀងស្រគត់ស្រគំ សុគន្ធ និសា ប្រហែលជាផ្អាកឱកាសយកកូនក្នុងឆ្នាំ២០២២នេះ ។ នេះត្រូវបានគេដាក់ការយល់ឃើញថា ប្រហែលជានាង សម្បូរការងារមកបន្តបន្ទាប់ លើសលុបពេក ទើបមិនអាចធ្វើការសម្រាក មាតាភាពបាន។ ម្យ៉ាងទំនងជាស្តាយឱកាសប្រាក់ហូរ ចូលទើប សម្រេចចិត្តផ្អិបរឿងនេះសិនម្តងទៀត។

សុគន្ធ និសា បានព្រមទៅទទួលតំណែងចាស់ជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីនាងបានព្រលែងចោលកម្មវិធីខាងលើនៅរដូវកាលទី២ ដែលទុកឲ្យ នាង សួស វីសា ទៅរ៉ាប់រង។ការអង្គុយកៅអីចាស់របស់និសា ពេលនេះពិតណាស់បញ្ជាក់ ច្បាស់ ថាផែន ការណ៍យកកូនទី១របស់ នាង ត្រូវបានលុបចោលសារជាថ្មីម្ដងទៀតហើយ ព្រោះបើនាង ត្រៀមរួចរាល់ក្នុងការយកកូនដំបូងនៅរដូវធ្លាក់ ភ្លៀងដែលការងារសិល្បៈ ចុះស្បើយបន្ដិច មែនម្លេះពេលនេះនាងប្រាកដជាប្រកែកក្នុងការធ្វើជាCoach នេះ ជាមិនខាន។ប៉ុន្ដែការ ទទួលបាន តំណែងធំរបស់និសា នៅពេលនេះជាការចង់ឲ្យគ្រប់គ្នាបានឃើញច្បាស់ថា រឿងបាត់ មុខ នាង នៅរដូវកាលទី២កន្លងមកមិនមែនថៅកែដកចេញនោះទេ គឺពិតជានាងសុំសម្រាក១រដូវ កាល មែនហើយនិសា ចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញច្បាស់ ថាតាមពិតការងារមួយនេះនាង ក៏អាចធ្វើបាន ដែរមិនមែននាងគ្មានសម្ថភាពឬដើរចេញពីការងារព្រោះតែមិនចង់ប្រឈមឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here