បងប្អូនត្រកូលឈួន ដែលល្បីឈ្មោះ មានឈួន សុវណ្ណឆៃ និងឈួន ស្រីម៉ៅ កំពុងមានអារម្មណ៍ភ័យព្រួយ ដែលអ្នកម្តាយជាទីគោរព បានឈឺធ្ងន់កំពុថដើរលេងកម្សាន្តនៅអាមេរិក។ ស្រីម៉ៅជាកូនដែលធានាម្តាយទៅទីនោះ បន់ស្រន់មិនតិចនោះទេ ហើយបងប្អូនកូនចៅនៅស្រុកខ្មែរក៍ បុកពោះគ្រប់គ្នានិង បានបន់ស្រន់ដូចគ្នាអោយបានធូរស្បើយមកជួបកូនចៅវិញ។
ម្តាយតារាស្រី២ដួងនេះ បានទៅធ្វើដំណើរកម្សាន្តលេងកូនស្រី ឈួន ស្រីម៉ៅ ដែលរស់នៅអាមេរិកទើបតែបានមួយរយៈ។ អ្វីដែលគេមិននឹកស្មានអ្នកស្រីជាម្តាយ ស្រាប់តែមានជំងឺធ្វើទុកហើយលែងដឹងខ្លួន ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ កូនចៅគ្រប់គ្នា ទន់ដៃជើងដឹងរឿងនេះ ហើយបានខ្នះខ្នែង ពឹងអោយក្រុមគ្រូពេទ្យ ជួយសង្រ្គោះជីវិតម្តាយ អោយបានរឹងមាំឡើងវិញ មកជួបជុំកូនចៅ អោយមានសុភមង្គលដូចមុនម្តងទៀត។
អ្នកនាង ឈួន សុវណ្ណឆៃ ក៍បានហោះទៅអាមេរិកមើលថែម្តាយ ព្រោះជាបេះដូងខ្លួនម្នាក់ដែរ អ្នកនាងផ្ញើសាថា «អនុស្សាវរីយេីងច្រេីនណាស់អ្នកម្តាយស៊ូឡេីងឆាប់បានទៅផ្ទះយេីងវិញ» មួយឃ្លានេះស្តែងអោយឃើញ ពីការស្រឡាញ់ម្តាយ ចង់អោបម្តាយជាថ្មី។ អ្នកគាំទ្រ បានបួងសួង ចូលខមមិនដូចគ្នាសុំអោយម្តាយ បងស្រីទាំង២ បានសះស្បើយ មានកម្លាំងល្អឡើងវិញឆាប់ៗ មកនៅជាមួយកូនៗ។











