ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ Meet and Greet Top10 Missgrand Thailand 2022 ដែលរៀបចំដោយលោក អ៊ិន សុភិន ថ្នាក់ដឹកនាំរបស់កម្មវិធី Missgrand Cambodia និង នាំមកជូនផ្ដាច់មុខដោយក្រុមហ៊ុនគ្រឿងសម្អាងឈានមុខគេនៅកម្ពុជា HK7 Beauty Care បានធ្វើឱ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ចំពោះវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ Mr. Nawat ថ្នាក់ដឹកនាំនៃកម្មវិធី Missgrand International និង MGT-Top10 មកពីប្រទេសថៃ។
អ្នកស្រី អ៊ឹម សុគន្ធា អគ្គនាយិការក្រុមហ៊ុន HK7 Beauty Care បានមានប្រសាសន៍ថា អ្នកស្រីរីករាយ និង ចូលរួមគាំទ្រពេញមួយទំហឹងមិនថាឆាកប្រកួត Missgrand ឬ កម្មវិធីប្រកួតសម្រស់ផ្សេងៗទៀតនៅក្នុងស្រុកយើង ដែលត្រូវការ ការឧបត្ថមពីខាងក្រុមហ៊ុន HK7។ ដោយអ្នកស្រីបានលើកឡើងថា ការរួមចំណែកសហការឧបត្ថមនៅក្នុងកម្មវិធីប្រកួតសម្រស់នៅក្នុងប្រទេសយើងមិនត្រឹមតែជាផ្នែកមួយជួយឱ្យអ្នករៀបចំកម្មវិធីមានលទ្ធភាពកាន់តែច្រើនបន្ថែមដើម្បីចាត់ចែងក្នុងការបំពេញបន្ថែមចន្លោះខ្វះខាត តែគឺជាចលករជួយជម្រុញឱ្យវិស័យបវរកញ្ញាខ្មែរកាន់តែមានភាពលេចធ្លោ ព្រមទាំងជាកម្លាំងចិត្តមួយផ្នែកដែលធ្វើឱ្យបេក្ខភាពប្រកួតកាន់តែមានភាពកក់ក្ដៅ ពិសេសជាងនេះ កាន់តែធ្វើឱ្យអន្តរជាតិមើលឃើញពីភាពរីកចម្រើននៃវិស័យបវរកញ្ញាកម្ពុជាផងដែរ។ ហើយការយល់ឃើញបែបនេះគឺមិនមែនមានតែអ្នកស្រីតែម្នាក់នោះទេ តែក៏មានបណ្ដារក្រុមហ៊ុនតូចធំផ្សេងៗទៀតជាច្រើន បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្មវិធី Missgrand Cambodia ដោយពួកយើងគឺមានគោលបំណងតែមួយគឺ នាំយកភាពអស្ចារ្យ និង ឱ្យពិភពលោកបានឃើញថាប្រជាជនខ្មែររួមកម្លាំងគ្នាបានល្អណាស់។
នេះមិនមែនជាឆាកទីមួយដែលក្រុមហ៊ុនអ្នកស្រីបានរួមចំណែកជា Sponsor នោះទេខណៈកាលពីប៉ុន្មានខែកន្លងទៅថ្មីៗក្រុមហ៊ុនអ្នកស្រីក៏បានចូលរួមធ្វើជាដៃគូសហការជាមួយនឹងកម្មវិធីធំមួយដែរគឺ Miss Universe Cambodia រួចមកហើយ។ តែចាត់ទុកថានេះគឺជាឆាកទី1 ដែលក្រុមហ៊ុន HK7 របស់ខ្លួនចាយលុយខ្ទង់ម៉ឺនដុល្លាររួមសហការជាមួយនឹងអ្នករៀបចំកម្មវិធី Missgrand Cambodia ដោយបានអញ្ជើញថ្នាក់ដឹកនាំ Missgrand International – Mr. Nawat រួមទាំងកំពូល10 នាក់ចុងក្រោយនៃកម្មវិធី MGT2022 ដែលកំពុងទទួលបាននូវប្រជាប្រិយភាពល្បីល្បាញមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតឱ្យមានព្រឹត្តិការណ៍ថ្មីមួយប្លែកគឺ Meet and Greet ដើម្បីស្វាគមន៍ការវិលត្រឡប់មកជាថ្មីម្ដងទៀត របស់កម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ប្រចាំឆ្នាំ2022នេះ។
បន្ទាប់ពីចប់បេសកកម្មដ៏ធំមួយនេះ អ្នកស្រីមានគម្រោងរួចជាស្រេចក្នុងការជួបជាមួយនឹងបេក្ខភាពទាំង 35រូប នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន HK7 របស់អ្នកស្រីផ្ទាល់ ដើម្បីធ្វើជាកិច្ចស្វាគន៍ព្រមទាំងជាឱកាសបានជួបជុំសំណេះសំណាលជាមួយបេក្ខភាពស្រីស្អាតរបស់កម្មវិធីនាពេលឆាប់ៗខាងមុខនេះផងដែរ។ យ៉ាងណាឱកាសក្លាយជាតារាតំណាងឱ្យផលិតផលរបស់ក្រុមហ៊ុន HK7 ក៏កំពុងរង់ចាំតំណែងទាំង10រូបកំពូលរួចជាស្រេចផងដែរ ដោយរង់ចាំអ៊ុតមើលនៅក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័តតែប៉ុណ្នោះ ថាតើស្រីស្អាត10រូប ក្នុងចំណោមបេក្ខភាពទាំង35 តំណាងរាជធានី ខេត្តណាខ្លះ នឹង ក្លាយទៅជា BA តំណាងឱ្យផលិតផលក្រុមហ៊ុន HK7 Beauty Care!